ព្រះត្រៃបិដក ភាគ ៥៨
ទុទ្ទុភាយជាតក ទី២
[៥៨៦] (ទន្សាយ និយាយថា) សូមសេចក្ដីចំរើនមានដល់លោកចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេសនោះធ្វើសំឡេងឮទុទ្ទុភ [ឮទុភ ៗ។] តែខ្ញុំមិនដឹងនូវប្រទេសនុ៎ះថា អ្វីនេះ ធ្វើសំឡេងឮទុទ្ទុភ។
[៥៨៧] (ព្រះសាស្ដា ទ្រង់សំដែងថា) ទន្សាយឮសូរផ្លែព្នៅជ្រុះថាទុទ្ទុភ ដូច្នេះ ក៏ស្ទុះបោលប្រេច ហ្វូងសត្វម្រឹគបានឮពាក្យទន្សាយ ក៏ភ័យតក់ស្លុត។
[៥៨៨] ពួកជនពាលនោះ មិនទាន់សម្រេចនូវចំណែកនៃសោតវិញ្ញាណ ឮសំឡេងនៃជនដទៃ មានសេចក្ដីប្រហែសធ្វេសដ៏ក្រៃលែង ជនពាលទាំងនោះ រមែងលុះតាមពាក្យជនដទៃ។
[៥៨៩] ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរក្នុងការស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរចាកបាប ធីរជននោះ មិនលុះតាមពាក្យជនដទៃទេ។
ចប់ ទុទ្ទុភាយជាតក ទី២។
ID: 636867328179441186
ទៅកាន់ទំព័រ៖