ព្រះត្រៃបិដក ភាគ ៥៨
អារាមទូសកជាតក ទី៦
[៤៦] (បណិ្ឌតបុរសពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវសេចក្តីចំរើន របស់អ្នកមិនឈ្លាសក្នុងហេតុចំរើន រមែងមិននាំមកនូវសេចក្តីសុខទេ បុគ្គលឥតប្រាជ្ញា តែងធ្វើប្រយោជន៍ឲ្យសាបសូន្យ ដូចស្វារក្សាសួន (បានធ្វើប្រយោជន៍ឲ្យវិនាស)។
ចប់ អារាមទូសកជាតក ទី៦។
វារណិទូសកជាតក ទី៧
[៤៧] (សេដ្ឋីពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវសេចក្តីចំរើនរបស់អ្នកមិនឈ្លាសក្នុងហេតុចំរើន រមែងមិននាំមកនូវសេចក្តីសុខទេ បុគ្គលឥតប្រាជ្ញា តែងធ្វើប្រយោជន៍ឲ្យសាបសូន្យ ដូចកោណ្ឌញ្ញៈបានញុំាងសុរាឲ្យវិនាស។
ចប់ វារណិទូសកជាតក ទី៧។
វេទព្វជាតក ទី៨
[៤៨] (កូនសិស្សពោធិសត្វ ពោលថា) បុគ្គលណា ប្រាថ្នាសេចក្តីចំរើនដោយខុសឧបាយ បុគ្គលនោះ រមែងលំបាក ដូចពួកចោរនៅក្នុងដែនចេតៈ បានសម្លាប់នូវវេទព្វព្រាហ្មណ៍ ចោរទាំងអស់នោះ ក៏ដល់នូវសេចក្តីវិនាស។
ចប់ វេទព្វជាតក ទី៨។
ID: 636867221732842789
ទៅកាន់ទំព័រ៖