ព្រះត្រៃបិដក ភាគ ៥៨

​ព្រហ្មទត្ត​ជាតក​ ​ទី៣​


 [​៥៩០​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះបាទ​ព្រហ្មទត្ត​ ​បុគ្គល​អ្នក​សូម​ ​រមែង​បានផល​ពីរ​យ៉ាង​ ​គឺ​ការ​មិនបាន​ទ្រព្យ​ ​១​ ​ការបាន​ទ្រព្យ​ ​១​ ​ព្រោះថា​ ​ការ​សូម​ ​មាន​យ៉ាងនេះ​ជា​ធម្មតា​។​
 ​[​៥៩១​]​ ​បពិត្រ​ព្រះអង្គ​ជា​ឥស្សរៈ​លើ​រថ​នៃ​ដែន​បញ្ចាល​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​ពោល​នូវ​ការ​សូម​ថា​ជា​ការ​យំ​ ​បុគ្គល​ណា​ ​ឃាត់​នូវ​ការ​សូម​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នកមាន​ការ​យំ​តប​។​
 [​៥៩២​]​ ​កុំ​ឲ្យ​ពួក​ជន​អ្នក​ដែន​បញ្ចាល​មក​ប្រជុំ​គ្នា​ ​ឃើញ​អាត្មាភាព​កំពុង​យំ​ ​ឬ​ព្រះអង្គ​កំពុង​យំ​តប​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​អាត្មាភាព​ត្រូវការ​ទីស្ងាត់​។​
 [​៥៩៣​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ទ្រង់​ត្រាស់​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ខ្ញុំ​នឹង​ឲ្យ​គោញី​សម្បុរ​ក្រហម​ ​១០០០​ ​ព្រមទាំង​គោឈ្មោល​ដល់​លោក​ ​ព្រោះថា​អរិយជន​ ​បាន​ស្ដាប់​នូវ​គាថា​ប្រកបដោយ​ធម៌​ ​របស់​លោក​ជា​អរិយៈ​ ​មិន​គប្បី​ឲ្យ​ ​ដូចម្ដេច​កើត​។​

​ចប់​ ​ព្រហ្មទត្ត​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636867328563783169
ទៅកាន់ទំព័រ៖