ព្រះត្រៃបិដក ភាគ ៥៨

​ចម្ម​សាដក​ជាតក​ ​ទី៤​


 [​៥៩៤​]​ ​(​ចម្ម​សា​ដក​បរិ​ព្វា​ជ​ក​ ​ពោល​ថា​)​ ​ឱ​ ​ពពែ​ដ៏​ប្រសើរ​នេះ​ ​ជា​សត្វ​ជើង​ ​៤​ ​មានសភាពល្អ​ ​ដ៏​ចំរើន​ល្អ​ ​មានមារយាទ​ ​ជាទីស្រឡាញ់​ ​មានយស​ ​តែង​គោរព​ព្រាហ្មណ៍​អ្នក​បរិបូណ៌​ដោយ​ជាតិ​ ​និង​មន្ត​។​
 ​[​៥៩៥​]​ ​(​បណ្ឌិត​ពាណិជ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​កុំ​ស្និទ្ធស្នាល​នឹង​សត្វ​ជើង​ ​៤​ ​ដោយ​ការ​ឃើញ​មួយរំពេច​ឡើយ​ ​ដ្បិត​សត្វ​ពពែ​នេះ​ ​ប្រាថ្នា​នឹង​ធ្វើ​នូវ​ការប្រហារ​ដ៏​មាំ​ ​បាន​ជា​ថយក្រោយ​ ​និង​ព្រលែ​ងនូ​វកា​រប្រ​ហារ​ឲ្យ​ងាយ​។​
 [​៥៩៦​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​ឆ្អឹងភ្លៅ​របស់​ព្រាហ្មណ៍​ក៏​បាក់​ ​អម្រែក​របស់​ព្រាហ្មណ៍​ក៏​ធ្លាក់ចុះ​ ​ទ្រព្យ​ទាំងអស់​របស់​ព្រាហ្មណ៍​ ​ក៏​បែក​ហើយ​ ​ព្រាហ្មណ៍​លើកដៃ​ទាំងពីរ​ឡើង​ ​កន្ទក់កន្ទេញ​ថា​ ​ពពែ​ស្ទុះ​មក​សម្លាប់​ព្រហ្មចារី​បុគ្គល​។​
 [​៥៩៧​]​ ​(​បរិ​ព្វា​ជ​ក​ ​និយាយ​តទៅទៀត​ថា​)​ ​ខ្ញុំ​ជា​មនុស្ស​ឥត​ប្រាជ្ញា​ ​ត្រូវ​ពពែ​បុះ​សម្លាប់​ក្នុងថ្ងៃនេះ​យ៉ាងណា​ ​បុគ្គល​ណា​ ​សរសើរ​បុគ្គល​ដែល​មិន​គួរ​បូជា​ ​បុគ្គល​នោះ​ ​ត្រូវ​គេ​សម្លាប់​ ​ដេក​នៅ​ ​(​ក្នុង​ទីនេះ​)​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​ចម្ម​សាដក​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636867328909112921
ទៅកាន់ទំព័រ៖