ព្រះត្រៃបិដក ភាគ ៥៨
គោធជាតក ទី៥
[៥៩៨] (ទន្សងពោធិសត្វ និយាយនឹងតាបសថា) ខ្ញុំស្មានអ្នកថាជាសមណៈ បានចូលទៅរកអ្នក ជាអ្នកមិនសង្រួម អ្នកនោះ ប្រហារខ្ញុំដោយដម្បង ដូចមនុស្សមិនមែនជាសមណៈដែរ។
[៥៩៩] ម្នាលតាបសកម្លៅ ប្រយោជន៍អ្វីដោយផ្នួងសក់របស់អ្នក ប្រយោជន៍អ្វី ដោយស្បែកខ្លាឃ្មុំរបស់អ្នក ខាងក្នុងរបស់អ្នកសាំញុំាដោយកិលេស អ្នកបោសរំលីងតែសរីរៈខាងក្រៅ។
[៦០០] (តាបស និយាយថា) នែទន្សង ឯងចូរមកណេះ ឯងត្រឡប់មកវិញ ចូរបរិភោគបាយស្រូវសាលីចុះ ប្រេង និងអម្បិលរបស់អញក៏មាន ដីប្លីរបស់អញក៏មានច្រើន។
[៦០១] (ទន្សងឆ្លើយថា) ខ្ញុំនោះនឹងចូលទៅរកដំបូក ជំរៅ ១០០ជួរបុរសយ៉ាងក្រៃលែង ថ្វីបើអ្នកឯងមានប្រេង និងអម្បិល ដីប្លីរបស់អ្នក មិនជាប្រយោជន៍ដល់ខ្ញុំឡើយ។
ចប់ គោធជាតក ទី៥។
ID: 636867329232141397
ទៅកាន់ទំព័រ៖