ព្រះត្រៃបិដក ភាគ ៥៨
កក្ការុជាតក ទី៦
[៦០២] (ទេវបុត្តជាធំ ពោលថា) បុគ្គលណា មិនលួចទ្រព្យគេដោយកាយ មិននិយាយកុហកដោយវាចា បានយសសក្តិហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់ផ្កាត្រឡាចជាទិព្វទាំងឡាយ។
[៦០៣] (ទេវបុត្តទី២ ពោលថា) បុគ្គលណា ស្វះស្វែងរកទ្រព្យដោយធម៌ មិននាំយកទ្រព្យគេដោយបោកប្រាស បានទ្រព្យទាំងឡាយហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់នូវផ្កាត្រឡាចបាន។
[៦០៤] (ទេវបុត្តទី៣ ពោលថា) បុគ្គលណា មានចិត្តមិនឆាប់ហើរដូចរមៀត មានសទ្ធាមិនរសាយ មិនបរិភោគវត្ថុមានរសឆ្ងាញ់តែម្នាក់ឯង បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន។
[៦០៥] (ទេវបុត្តទី៤ ពោលថា) បុគ្គលណា មិនជេរប្រទេចពួកសប្បុរសក្នុងទីចំពោះមុខ ឬកំបាំងមុខ ជាអ្នកនិយាយយ៉ាងណា ធ្វើយ៉ាងនោះ បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន។
ចប់ កក្ការុជាតក ទី៦។
ID: 636867329632294284
ទៅកាន់ទំព័រ៖