ព្រះត្រៃបិដក ភាគ ៥៨

​កា​កា​តិ​ជាតក​ ​ទី៧​


 [​៦០៦​]​ ​(​នដ​កុវេរ​គន្ធព្វ​ច្រៀង​ថា​)​ ​ស្ត្រីជា​ទីស្រឡាញ់​របស់​ទូលព្រះបង្គំ​នៅក្នុង​ទីណា​ ​ក្លិនក្រអូប​នេះ​ ​ក៏​បក់​មក​អំពី​ទីនោះ​ ​ចិត្ត​របស់​ទូលព្រះបង្គំ​ត្រេកអរ​ក្នុង​ស្ត្រី​ណា​ ​ស្ដ្រី​នោះ​ឈ្មោះ​នាង​កា​កា​តិ​ ​ទៅ​នៅក្នុង​ទី​ឆ្ងាយ​អំពី​ទីនេះ​។​
 [​៦០៧​]​ ​(​ស្ដេច​គ្រុឌ​ ​ពោល​ថា​)​ ​អ្នក​បាន​ឆ្លង​សមុទ្រ​ ​ដោយ​ឧបាយ​ដូចម្ដេច​ ​បាន​ឆ្លងទន្លេ​ឈ្មោះ​កេ​បុ​កៈ​ ​ដោយ​ឧបាយ​ដូចម្ដេច​ ​បាន​ឆ្លង​សមុទ្រ​ទាំង​ ​៧​ ​ជាន់​ ​ដោយ​ឧបាយ​ដូចម្ដេច​ ​បាន​ឡើង​ដើម​រកា​ ​(​ជា​លំនៅ​របស់​យើង​)​ ​ដោយ​ឧបាយ​ដូចម្ដេច​។​ ​
 ​[​៦០៨​]​ ​(​នដ​កុវេរ​គន្ធព្វ​ ​ឆ្លើយតប​ថា​)​ ​ខ្ញុំ​បាន​ឆ្លង​សមុទ្រ​ជាមួយនឹង​លោក​ ​បាន​ឆ្លងទន្លេ​ឈ្មោះ​កេ​បុ​កៈ​ជាមួយនឹង​លោក​ ​បាន​ឆ្លង​សមុទ្រ​ទាំង​ ​៧​ ​ជាន់​ជាមួយនឹង​លោក​ ​បាន​ឡើង​ដើម​រកា​ជាមួយនឹង​លោក​។​
 [​៦០៩​]​ ​(​ស្ដេច​គ្រុឌ​ ​ពោល​ថា​)​ ​អញ​នាំមក​ ​ទាំង​នាំទៅ​នូវ​សហាយ​របស់​ប្រពន្ធ​ ​ហេតុ​ណា​ ​ហេតុ​នោះ​ ​គួរ​តិះដៀល​ខ្លួន​អញ​ ​មាន​កាយ​ធំ​ ​គួរ​តិះដៀល​ខ្លួន​អញ​ ​ដែល​មិន​មានគំនិត​។​

​ចប់​ ​កា​កា​តិ​ជាតក​ ​ទី៧​។​


ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636867330094800738
ទៅកាន់ទំព័រ៖