ព្រះត្រៃបិដក ភាគ ៥៨
កាឡពាហុជាតក ទី៩
[៦១៤] (សេកឈ្មោះបោដ្ឋបាទជាប្អូន និយាយថា) កាលពីដើម យើងបានបាយ និងទឹកណា អំពីសំណាក់នៃស្ដេចនោះ ឥឡូវនេះ បាយ និងទឹកនោះ បានទៅស្វាវិញហើយ បពិត្របងរាធៈ ឥឡូវនេះ យើងនឹងនាំគ្នាទៅព្រៃវិញ ព្រោះព្រះបាទធនញ្ជ័យ លែងរាប់អានយើងហើយ។
[៦១៥] (សេកពោធិសត្វ ឈ្មោះរាធៈជាបង និយាយតបថា) លាភក្ដី អលាភក្ដី យសក្ដី អយសក្តី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោកធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្សសត្វទាំងឡាយទេ ម្នាលបោដ្ឋបាទ អ្នកកុំសោកស្ដាយឡើយ អ្នកនឹងសោកស្ដាយធ្វើអ្វី។
[៦១៦] (សេកឈ្មោះបោដ្ឋបាទ និយាថា) បពិត្របងរាធៈ បងជាអ្នកប្រាជ្ញមែនពិតហើយ បងដឹងនូវប្រយោជន៍ ដែលមិនទាន់មានមក តើយើងនឹងឃើញស្វាដ៏លាមក ដែលត្រូវគេបណ្ដេញពីរាជត្រកូលដោយឧបាយដូចម្ដេចហ្ន៎។
ID: 636867330701205423
ទៅកាន់ទំព័រ៖