ព្រះត្រៃបិដក ភាគ ៥៨

 ​[​៦៣៣​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​យើង​នោះ​ ​ជា​ក្សត្រិយ៍​ ​កាល​ឃើញ​នូវ​ភាព​នៃ​កតញ្ញូ​ ​នឹង​ធ្វើ​តប​ដល់​នាង​តាម​សមត្ថភាព​ ​យើង​នឹង​ឲ្យ​ឥស្សរិយយស​ទាំងអស់​ដល់​នាង​ ​នាង​ចង់បាន​របស់​ណា​ ​យើង​នឹង​ឲ្យ​របស់​នោះ​ដល់​នាង​។​

​ចប់​ ​គោ​ធ​ជាតក​ ​ទី៣​។​


​រាជោវាទ​ជាតក​ ​ទី៤​


 [​៦៣៤​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​កាលដែល​ពួក​គោញី​ឆ្លង​ដើរទៅ​ ​បើ​គោ​មេហ្វូង​ដើរ​វៀច​ ​ពួក​គោញី​ ​ក៏​ដើរ​វៀច​តាម​ដែរ​ ​ព្រោះ​គោ​មេហ្វូង​ដើរ​វៀច​នោះ​។​
 [​៦៣៥​]​ ​ក្នុង​ពួក​មនុស្ស​ ​ក៏​យ៉ាងនោះ​ដែរ​ ​មនុស្ស​ណា​ ​ដែលគេ​សន្មត​ថា​ ​ប្រសើរ​ជាងគេ​ ​បើ​មនុស្ស​នោះ​ ​ប្រព្រឹត្ត​អធម៌​ ​នឹង​បាច់​និយាយទៅ​ថ្វី​ ​ដល់​ប្រជាជន​ឯទៀត​ ​បើ​ព្រះរាជា​ជា​អ្នក​ប្រព្រឹត្ត​អធម៌​ ​រាស្រ្ត​ទាំងអស់​ ​រមែង​ដេក​ជា​ទុក្ខ​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636867332663417655
ទៅកាន់ទំព័រ៖