ព្រះត្រៃបិដក ភាគ ៥៨

 ​[​៦៥៦​]​ ​ព្រះពុទ្ធ​ជា​ធម្មរាជ​ ​ទ្រង់​ធ្វើ​នូវ​ពន្លឺ​ ​មិនទាន់​កើតឡើង​ដរាបណា​ ​ពួក​ជន​ឯទៀត​ ​បាន​បូជា​សមណព្រាហ្មណ៍​ដ៏​ច្រើន​ ​ដរាប​នោះ​។​
 [​៦៥៧​]​ ​ព្រះពុទ្ធ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​សំឡេង​ ​បាន​សំដែង​នូវ​ព្រះធម៌​ក្នុង​កាលណា​ ​លាភ​ ​និង​សក្ការៈ​របស់​តិរ្ថិយ​ទាំងឡាយ​ ​ក៏​សាបសូន្យ​អស់​ក្នុង​កាលនោះ​។​

​ចប់​ ​ពាវេ​រុជា​ត​ក​ ​ទី៩​។​


​វិ​សយ្ហ​ជាតក​ ​ទី១០​


 [​៦៥៨​]​ ​(​សក្កទេវរាជ​ ​ត្រាស់​ថា​)​ ​នែ​វិ​សយ្ហ​សេដ្ឋី​ ​ក្នុង​កាលមុន​ ​អ្នក​បាន​ឲ្យ​ទាន​ទាំងឡាយ​ហើយ​ ​កាល​អ្នកចេះ​តែ​ឲ្យ​ ​សភាវៈ​អស់​ទៅ​នៃ​ភោគៈ​ទាំងឡាយ​ ​បាន​កើតមាន​ហើយ​ ​ខាងមុខ​អំពី​នេះ​ទៅ​ ​បើ​អ្នក​មិន​ឲ្យ​ទាន​ទេ​ ​ភោគ​សម្បត្តិ​ទាំងឡាយ​របស់​អ្នក​ ​ដែល​ឈប់​ឲ្យ​ ​ទើប​គង់នៅ​។​
 [​៦៥៩​]​ ​(​វិ​សយ្ហ​សេដ្ឋី​ ​ពោល​ថា​)​ ​នែ​សហស្សនេត្រ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​បាន​ពោល​ថា​ ​អំពើ​ដ៏​លាមក​ ​អរិយជន​សូម្បី​ជា​អ្នក​កំសត់​ ​ក៏​មិន​គប្បី​ធ្វើ​ដែរ​ ​នែ​ជ​និ​ន្ទ្រ​ ​យើង​លះបង់​ហើយ​នូវ​សេចក្ដី​ជឿ​ក្នុង​ទាន​ ​ព្រោះហេតុតែ​ទ្រព្យ​ណា​ ​ទ្រព្យ​នោះ​ពុំ​មានដល់​យើង​ឡើយ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636867334557035964
ទៅកាន់ទំព័រ៖