ព្រះត្រៃបិដក ភាគ ៥៨

​អាសឹ​សវ​គ្គ​ ​ទី៦​
​មហា​សីល​វ​ជាតក​ ​ទី១​


 [​៥១​]​ ​(​ព្រះរាជា​សីល​វៈ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​ជា​បណ្ឌិត​ ​គប្បី​ប៉ុនប៉ង​ឲ្យ​មុតមាំ​ ​មិន​គប្បី​នឿយណាយ​ឡើយ​ ​យើង​ឃើញ​ខ្លួន​យើង​ស្រាប់ហើយ​ ​យើង​បា្រ​ថ្នា​យ៉ាងណា​ ​បាន​យ៉ាងនោះ​។​

​ចប់​ ​មហា​សីល​វ​ជាតក​ ​ទី១​។​


​ចូឡ​ជនក​ជាតក​ ​ទី២​


 [​៥២​]​ ​(​ព្រះបាទ​ជនក​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ប្រឹងប្រែង​ ​មិន​ត្រូវ​នឿយណាយ​ឡើយ​ ​យើង​ឃើញ​ខ្លួន​យើង​ដែល​ឡើង​អំពី​ទឹក​ ​កាន់​គោក​ស្រាប់ហើយ​។​

​ចប់​ ​ចូឡ​ជនក​ជាតក​ ​ទី២​។​


​បុណ្ណ​បា​តិ​ជាតក​ ​ទី៣​


 [​៥៣​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​ភាជន៍​សុរា​នៅ​ពេញ​ដដែល​ ​តែ​សំដី​ចេញទៅ​ដោយឡែក​ ​យើង​ដឹង​បាន​ដោយហេតុ​ ​(​នេះ​)​ ​សុរា​នេះ​មិនមែន​ស្រួល​ទេ​។​

​ចប់​ ​បុណ្ណ​បា​តិ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636867222781462766
ទៅកាន់ទំព័រ៖