ព្រះត្រៃបិដក ភាគ ៥៨

 ​[​៦៦៥​]​ ​អគ្គមហេសី​ឈ្មោះ​នាង​បិ​យង្គា​នី​ ​ជាទី​គាប់​ព្រះហឫទ័យ​របស់​ព្រះបាទ​ព្រហ្មទត្ត​ ​ជាធំ​ក្នុង​លោក​ទាំងមូល​ ​បាន​ប្រព្រឹត្ត​បទ​មិន​គួរ​ជាមួយនឹង​បុរស​អ្នក​ឃ្វាល​សេះ​មង្គល​ ​ជា​អ្នកបម្រើ​នៃ​អគ្គមហេសី​នោះ​ ​ជា​ស្រី​ប្រាថ្នា​កាម​ ​ក៏​មិនបាន​នូវ​បុរស​អ្នក​ឃ្វាល​សេះ​នោះ​ផង​ ​(​នូវ​ទី​ជា​អគ្គមហេសី​ផង​)​។​

​ចប់​ ​កុណ្ឌ​លិក​ជាតក​ ​ទី១​។​


​វានរ​ជាតក​ ​ទី២​


 [​៦៦៦​]​ ​(​ពានរ​ពោធិសត្វ​ ​ពោល​ថា​)​ ​នែ​សត្វ​ទឹក​ក្រពើ​ ​អញ​អាច​រើខ្លួន​អំពី​ទឹក​មក​លើគោក​ហើយ​ ​ឥឡូវនេះ​ ​អញ​មិន​លុះអំណាច​នៃ​អ្នកឯង​ទៀត​ទេ​។​
 [​៦៦៧​]​ ​ផ្លែឈើ​ទាំងឡាយ​ណា​ ​ដែល​យើង​គប្បី​ទៅកាន់​ត្រើយ​នៃ​សមុទ្រ​ ​ហើយ​ស៊ី​ផ្លែឈើ​ទាំងឡាយ​នោះ​ ​គឺ​ផ្លែស្វាយ​ ​ផ្លែ​ព្រីង​ ​ផ្លែ​ខ្នុរ​ ​មិន​គួរ​ដល់​យើង​ឡើយ​ ​ឯ​ផ្លែ​ល្វា​របស់​យើង​ ​ទើប​ប្រសើរ​ជាង​។​
 [​៦៦៨​]​ ​បុគ្គល​ណា​ ​មិនដឹង​ហេតុ​ដែល​កើតឡើង​ភ្លាម​ ​ៗ​ ​ទេ​ ​បុគ្គ​នោះ​ ​គង់​លុះ​ក្នុង​អំណាច​សត្រូវ​ផង​ ​រមែង​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ផង​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636867335515650793
ទៅកាន់ទំព័រ៖