ព្រះត្រៃបិដក ភាគ ៥៨
[៦៧៣] (ព្រះរាជា ត្រាស់ថា) មិត្តភាពរបស់បុគ្គលដែលត្រូវគេធ្វើ និងបុគ្គលអ្នកធ្វើ (តប) រមែងតគ្នាទៀតបានចំពោះពួកជនជាអ្នកប្រាជ្ញ មិនចំពោះពួកជនពាលទេ ម្នាលនាងក្រៀល នាងចូរនៅចុះ នាងកុំទៅឡើយ។
ចប់ កុន្តិនីជាតក ទី៣។
អម្ពជាតក ទី៤
[៦៧៤] (សេដ្ឋីធីតាទី១ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះ ចូរលុះក្នុងអំណាចនៃបុរសដែលប្រដាប់ដោយវត្ថុសម្រាប់ធ្វើសក់ឲ្យខ្មៅ លំបាកដោយសណ្ឌាសចុះ (បានប្ដីចាស់)។
[៦៧៥] (សេដ្ឋីធីតាទី២ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីបែបនោះ ទោះបីអាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏ថយពី ៣០ ឆ្នាំ ក៏កុំឲ្យបានប្ដីឡើយ។
[៦៧៦] (សេដ្ឋីធីតាទី៣ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះតែម្នាក់ឯង ពឹងផ្អែកតែនឹងប្ដី ហើយដើរទៅកាន់ផ្លូវឆ្ងាយ កុំឲ្យចួបនឹងប្ដីក្នុងទីដែលសន្យាគ្នាឡើយ។
ID: 636867336242882388
ទៅកាន់ទំព័រ៖