ព្រះត្រៃបិដក ភាគ ៥៨
[៦៧៧] (សេដ្ឋីធីតាទី៤ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះមានខ្លួនប្រដាប់ហើយ មានសំលៀកបំពាក់ដ៏ស្អាត ទ្រទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចូរដេកនៅលើទីដេកតែម្នាក់ឯងចុះ។
ចប់ អម្ពជាតក ទី៤។
គជកុម្ភជាតក ទី៥
[៦៧៨] (អាមាត្យពោធិសត្វ ពោលថា) កាលណាភ្លើង
(១) ឆេះពៃ្រ ម្នាលបចលកៈ អ្នកនឹងធ្វើដូចម្ដេច បើអ្នកមានសេចក្ដីព្យាយាមយឺតយូរយ៉ាងនេះ។
[៦៧៩] (គជកុម្ភៈ (ខ្យងសោក) ពោលថា) ប្រហោងឈើ ក្រហែងដីមានច្រើន បើយើងទៅមិនដល់ទីទាំងនោះទេ យើងទៀងតែស្លាប់។
[៦៨០] (ពោធិសត្វ ពោលថា) បុគ្គលណា រហ័សរហួនក្នុងកាលដែលខ្លួនធ្វើការងារយឺតយូរផង យឺតយូរក្នុងការងារដែលគេត្រូវធ្វើឲ្យរហ័សរហួនផង បុគ្គលនោះ ឈ្មោះថា បំបាក់នូវប្រយោជន៍របស់ខ្លួនចោល ដូចជាបុរសដើរជាន់ស្លឹកត្នោតស្ងួតឲ្យខ្ទេចដូច្នោះ។
(១) អគ្គិ បាវកោ គណ្ហវត្តនី ទាំង៣សព្ទនេះ ជាឈ្មោះនៃភ្លើងតែម្យ៉ាង។ អដ្ឋកថា។
ID: 636867336741780924
ទៅកាន់ទំព័រ៖