ព្រះត្រៃបិដក ភាគ ៥៨

​ផល​ជាតក​ ​ទី៤​


 [​៥៤​]​ ​(​ឈ្មួញ​រទេះ​ពោធិសត្វ​ ​ពោល​ថា​)​ ​ឈើ​នេះ​ ​មិនមែន​លំបាក​ឡើង​ ​ទាំង​មិន​ឋិតនៅ​ឆ្ងាយ​អំពី​ស្រុក​ ​ខ្ញុំ​ដឹង​បាន​ដោយហេតុ​ ​(​នេះ​)​ ​ឈើ​នេះ​ ​មិនមែន​មាន​ផ្លែ​ស្រួល​ទេ​។​

​ចប់​ ​ផល​ជាតក​ ​ទី៤​។​


​បញ្ចា​វុធ​ជាតក​ ​ទី៥​


 [​៥៥​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុរស​ណា​ ​មានចិត្ត​មិន​រួញរា​ ​ចំរើន​កុសលធម៌​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដោយចិត្ត​មិន​រួញរា​ ​បុរស​នោះ​ ​គប្បី​ដល់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​ ​តាមលំដាប់​។​

​ចប់​ ​បញ្ចា​វុធ​ជាតក​ ​ទី៥​។​


​កញ្ច​នក្ខន្ធ​ជាតក​ ​ទី៦​


 [​៥៦​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​បុរស​ណា​ ​មានចិត្ត​រីករាយ​ ​ចំរើន​កុសលធម៌​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដោយចិត្ត​ដែល​រីករាយ​ ​បុរស​នោះ​ ​គប្បី​ដល់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​ ​តាមលំដាប់​។​

​ចប់​ ​កញ្ច​នក្ខន្ធ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636867223207047108
ទៅកាន់ទំព័រ៖