ព្រះត្រៃបិដក ភាគ ៥៨
[៦៩៧] ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់របស់អ្នកបំបែកនូវតំណនៃមិត្រ ពួកជននោះ តែងបាននូវសេចក្ដីសុខ ដូចជាពួកនរជនអ្នកទៅកើតក្នុងឋានសួគ៌ដូច្នោះ។
ចប់ សន្ធិភេទជាតក ទី៩។
ទេវតាបញ្ហជាតក ទី១០
[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារដោយដៃទាំងពីរផង ដោយជើងទាំងពីរផង ប្រហារនូវមាត់ផង បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់នៃគេ ហេតុនោះ ព្រះអង្គយល់ថាបុគ្គលណា។
[៦៩៩] បុគ្គលណា ជេរប្រទេចតាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នានូវការមកដល់បុគ្គលនោះ បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា។
[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាសប្រាប់ឲ្យឮដោយពាក្យឡូឡា បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា។
ID: 636867338709303460
ទៅកាន់ទំព័រ៖