ព្រះត្រៃបិដក ភាគ ៥៨
វានរិន្ទជាតក ទី៧
[៥៧] (ក្រពើ ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៤ ដូចអ្នក គឺសេចក្តីទៀងទាត់ ១ ធម៌ គឺប្រាជា្ញជាគ្រឿងពិចារណា ១ ព្យាយាមមិនដាច់ ១ ការលះ ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន។
ចប់ វានរិន្ទជាតក ទី៧។
តយោធម្មជាតក ទី៨
[៥៨] (អារក្សទឹក ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៣ ដូចអ្នក គឺសេចក្ដីសង្វាត ១ សេចក្ដីក្លៀវក្លា ១ បញ្ញា ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន។
ចប់ តយោធម្មជាតក ទី៨។
ភេរិវាទជាតក ទី៩
[៥៩] (អ្នកវាយស្គរពោធិសត្វ ពោលថា) បុគ្គលគប្បីវាយ (ស្គរ) ចុះ ប៉ុនែ្តកុំវាយឲ្យជ្រុល ព្រោះការវាយស្គរជ្រុល ជាការអាក្រក់ កហាបណៈមួយរយ ដែលបានហើយដោយការវាយស្គរ (កូនវាឲ្យ) វិនាសហើយ ដោយការវាយស្គរជ្រុល។
ចប់ ភេរិវាទជាតក ទី៩។
ID: 636867223649932440
ទៅកាន់ទំព័រ៖