ព្រះត្រៃបិដក ភាគ ៥៨

​សង្ខ​ធ​មន​ជាតក​ ​ទី១០​


 [​៦០​]​ ​(​អ្នក​ផ្លុំស័ង្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​ផ្លុំ​ ​(​ស័ង្ខ​)​ ​ចុះ​ ​ប៉ុនែ្ត​កុំ​គប្បី​ផ្លុំឲ្យ​ជ្រុល​ ​ព្រោះ​ការ​ផ្លុំ​ជ្រុល​ ​ជា​ការ​អាក្រក់​ ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​ហើយដោយ​ការ​ផ្លុំ​ ​បិតា​ផ្លុំ​បំផ្លាញ​ភោគៈ​ទាំងនោះ​។​

​ចប់​ ​សង្ខ​ធ​មន​ជាតក​ ​ទី១០​។​
​ចប់​ ​អាសឹ​សវ​គ្គ​ ​ទី៦​។​
​ឧទ្ទាន​នៃ​អាសឹ​សវ​គ្គ​នោះ​គឺ​


​និយាយ​អំពី​អ្នកប្រាជ្ញ​ប្រាថ្នា​យ៉ាងណា​ ​ប្រយោជន៍​ក៏​កើត​យ៉ាងនោះ​ ​(​ក្នុង​មហា​សីល​វ​ជាតក​)​ ​១​ ​ការ​ឡើង​អំពី​ទឹក​មកកាន់​គោក​ ​(​ក្នុង​ចូឡ​ជនក​ជាតក​)​ ​១​ ​សុរា​ ​(​ក្នុង​បុណ្ណ​បា​តិ​ជាតក​)​ ​១​ ​ឈើ​មាន​ផ្លែ​មិន​ស្រួល​ ​(​ក្នុង​ផល​ជាតក​)​ ​១​ ​បុរស​មានចិត្ត​មិន​រួញរា​ ​(​ក្នុង​បញ្ចា​វុធ​ជាតក​)​ ​១​ ​បុរស​មានចិត្ត​រីករាយ​ ​(​ក្នុង​កញ្ច​នក្ខន្ធ​ជាតក​)​ ​១​ ​ធម៌​ ​៤​ ​(​ក្នុង​វានរិន្ទ​ជាតក​)​ ​១​ ​ធម៌​ ​៣​ ​(​ក្នុង​ត​យោ​ធម្មជាត​ក​)​ ​១​ ​ការបាន​កហាបណៈ​មួយ​រយ​ ​(​ក្នុង​ភេរិ​វាទ​ជាតក​)​ ​១​ ​ផ្លុំស័ង្ខ​បាន​ភោគៈ​ ​(​ក្នុង​សង្ខ​ធ​មន​ជាតក​)​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636867224113378948
ទៅកាន់ទំព័រ៖