ព្រះត្រៃបិដក ភាគ ៥៨
ឥត្ថីវគ្គ ទី៧
អសាតមន្តជាតក ទី១
[៦១] (មាណព ពោលថា) ធម្មតាពួកស្រ្តីក្នុងលោក តែងមានសេចក្តីបា្រថ្នា (ចំពោះបុរសដែលមានចិត្តជាប់ចំពាក់នឹងខ្លួន) វេលា (ឬកម្រិត) របស់ស្រ្តីទាំងនោះ មិនមានឡើយ (ស្ត្រីទាំងនោះ) ត្រេកត្រអាលផង រលោរលាំផង ដូចភ្លើងដែលឆេះវត្ថុគ្រប់យ៉ាង (មិនរើសមុខ) ខ្ញុំនឹងលះបង់ស្រ្តីទាំងនោះ ហើយបួស ចំរើននូវវិវេកធម៌។
ចប់ អសាតមន្តជាតក ទី១។
អណ្ឌភូតជាតក ទី២
[៦២] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ បានរុំមុខរបស់ខ្លួន ហើយដេញពិណដោយហេតុណា (មិនដឹងហេតុនោះទេ) ប្រពន្ធដែលខ្លួនចិញ្ចឹមតាំងពីនៅជាអណ្ឌៈ (កូននៅក្នុងគភ៌) អ្នកណាគប្បីទុកចិត្តចំពោះប្រពន្ធទាំងនោះ ដោយដាច់ខាតបាន។
ចប់ អណ្ឌភូតជាតក ទី២។
ID: 636867224468159240
ទៅកាន់ទំព័រ៖