ព្រះត្រៃបិដក ភាគ ៥៨
តក្កជាតក ទី៣
[៦៣] (ព្រះសាស្តា ទ្រង់ត្រាស់ថា) (ធម្មតាស្រ្តី) ច្រើនខឹង មិនដឹងឧបការៈដែលគេធ្វើដល់ខ្លួន ជាអ្នកញុះញង់ បំបែកបំបាក់មិត្ត ម្នាលភិក្ខុ អ្នកចូរប្រព្រឹត្តព្រហ្មចរិយៈចុះ អ្នកនោះនឹងមិនវិនាសសេចក្តីសុខ។
ចប់ តក្កជាតក ទី៣។
ទុរាជានជាតក ទី៤
[៦៤] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អ្នកកុំត្រេកអរ (ថាស្ត្រីនេះ) បា្រថ្នាអញ កុំសោកសៅ (ថាស្ត្រីនេះ) មិនប្រាថ្នាអញ ភាពរបស់ស្រ្តីទាំងឡាយ ដឹងបានដោយក្រ ដូចជាដំណើរទៅនៃត្រីក្នុងទឹក។
ចប់ ទុរាជានជាតក ទី៤។
អនភិរតិជាតក ទី៥
[៦៥] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ទនេ្លក្តី ផ្លូវក្តី តៀមស្រាក្តី សាលាសំណាក់ក្តី អណ្តូងទឹកក្តី (ជារបស់សាធារណៈ) យ៉ាងណា ធម្មតាស្រ្តីទាំងឡាយក្នុងលោក ក៏យ៉ាងនោះដែរ បណ្ឌិតទាំងឡាយ មិនខឹងនឹងស្ត្រីទាំងនោះទេ។
ចប់ អនភិរតិជាតក ទី៥។
ID: 636867225078704161
ទៅកាន់ទំព័រ៖