ព្រះត្រៃបិដក ភាគ ៥៨
វិសវន្តជាតក ទី៩
[៦៩] (ពស់ ពោលថា) អញនឹងស្រូបយកពិសណាវិញ ដែលអញបានខ្ជាក់ចោលហើយ ព្រោះហេតុនៃជីវិត ចូរតិះដៀលនូវពិសដែលអញខ្ជាក់ចោលហើយនោះចុះ អញស្លាប់ ប្រសើរជាងរស់នៅ។
ចប់ វិសវន្តជាតក ទី៩។
កុទ្ទាលជាតក ទី១០
[៧០] (កុទ្ទាលកបណ្ឌិតពោធិសត្វ ពោលថា) សេចក្តីឈ្នះណា ត្រឡប់ចាញ់វិញបាន សេចក្តីឈ្នះនោះ មិនឈ្មោះថា ឈ្នះប្រពៃទេ សេចក្តីឈ្នះណា មិនត្រឡប់ចាញ់វិញបាន សេចក្តីឈ្នះនោះ ទើបឈ្មោះថា ឈ្នះប្រពៃមែនពិត។
ចប់ កុទ្ទាលជាតក ទី១០។
ចប់ ឥត្ថីវគ្គ ទី៧។
ឧទ្ទាននៃឥត្ថីវគ្គនោះគឺ
និយាយអំពីភ្លើងឆេះវត្ថុគ្រប់យ៉ាង (ក្នុងអសាតមន្តជាតក) ១ ពិណដ៏ប្រសើរ (ក្នុងអណ្ឌភូតជាតក) ១ ស្ត្រីជាអ្នកញុះញង់ និងបំបែកបំបាក់មិត្រ (ក្នុងតក្កជាតក) ១ ការត្រេកអរ (ក្នុងទុរាជានជាតក) ១ ស្ទឹង (ក្នុងអនភិរតិជាតក) ១ នាងមុទុលក្ខណា (ក្នុងមុទុលក្ខណជាតក) ១ បងប្អូន (ក្នុងឧច្ឆង្គជាតក) ១ ចិត្ត (ក្នុងសាកេតជាតក) ១ ពិស (ក្នុងវិសវន្តជាតក) ១ សេចក្តីឈ្នះប្រពៃ (ក្នុងកុទ្ទាលជាតក) ១ ត្រូវជា ១០។
ID: 636867226193877945
ទៅកាន់ទំព័រ៖