ព្រះត្រៃបិដក ភាគ ៥៨
រុក្ខធម្មជាតក ទី៤
[៧៤] (រុក្ខទេវតាពោធិសត្វ ពោលថា) មានពួកញាតិច្រើននាក់ ប្រពៃ សូម្បីពួកឈើ ដែលដុះក្នុងព្រៃច្រើនដើម ក៏ប្រពៃដែរ ឯខ្យល់ រមែងរំលំនូវឈើជាធំក្នុងព្រៃ បរិបូណ៌ដោយមែក និងប្រគាប ដែលតាំងនៅតែឯង។
ចប់ រុក្ខធម្មជាតក ទី៤។
មច្ឆជាតក ទី៥
[៧៥] (ត្រីពោធិសត្វ ពោលថា) បពិត្រមេឃ សូមអ្នកញុំាងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យវិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញុំាងខ្ញុំ (និងពួកញាតិខ្ញុំ) ឲ្យរួចចាកសេចក្តីសោក។
ចប់ មច្ឆជាតក ទី៥។
អសង្កិយជាតក ទី៦
[៧៦] (តាបសពោធិសត្វ ពោលថា) យើងជាអ្នកមិនមានសេចក្តីរង្កៀសក្នុងស្រុក យើងជាអ្នកមិនមានភ័យក្នុងព្រៃ បានឡើងកាន់ផ្លូវត្រង់ ដោយមេត្តា និងករុណាហើយ។
ចប់ អសង្កិយជាតក ទី៦។
ID: 636867227086789017
ទៅកាន់ទំព័រ៖