ព្រះត្រៃបិដក ភាគ ៥៨
អបាយិម្ហវគ្គ ទី៩
សុរាបានជាតក ទី១
[៨១] (ពួកតាបស ពោលថា) ពួកយើងបានផឹកសុរា បានរាំ បានច្រៀង បានយំហើយ ពួកយើង មិនមែនជាពានរ ព្រោះតែផឹកសុរា ដែលធ្វើឲ្យខូចសញ្ញា ទើបឃើញ (អាក្រក់ជាល្អ)។
ចប់ សុរាបានជាតក ទី១។
មិត្តវិន្ទជាតក ទី២
[៨២] (ទេវរាជពោធិសត្វ ពោលថា) អ្នកនោះ កន្លងនូវបា្រសាទកែវផ្លេកផង បា្រសាទបា្រក់ផង បា្រសាទកែវមណីផង ជាអ្នកត្រូវថ្ម (គឺចក្រមានមុខមុតដូចកាំបិតកោរ) គ្របសង្កត់ហើយ អ្នកកាលរស់នៅ មិនរួចអំពីចក្រនោះទេ។
ចប់ មិត្តវិន្ទជាតក ទី២។
កាឡកណ្ណិជាតក ទី៣
[៨៣] (មហាយសសេដ្ឋីពោធិសត្វ ពោលថា) បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីរជំហាន បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន
ID: 636867228657698868
ទៅកាន់ទំព័រ៖