ព្រះត្រៃបិដក ភាគ ៥៨

បុគ្គល​ដែល​ជា​ញាតិ​បាន​ ​ដោយ​ ​(​ការ​នៅជា​មួយ​គ្នា​)​ ​មួយ​ខែ​ ​ឬ​កន្លះ​ខែ​ ​បុគ្គល​ដែល​ទុ​ក​សើ្ម​នឹង​ខ្លួន​ ​ព្រោះ​នៅ​លើសអំពី​កាលនោះ​ទៅទៀត​ ​ខ្ញុំ​នោះ​នឹង​លះបង់​នូវ​សំឡាញ់​ឈ្មោះ​កាឡកណ្ណី​ ​ដែល​ធ្លាប់​ស្និទ្ធស្នាល​អស់​កាលយូរ​ ​ព្រោះ​ហេតុ​នៃ​សេចក្តី​សុខ​របស់​ខ្លួន​ដូចម្ដេច​បាន​។​

​ចប់​ ​កាឡ​ក​ណ្ណិ​ជាតក​ ​ទី៣​។​


​អ​ត្ថ​ស្ស​ ​ទា្វរ​ជាតក​ ​ទី៤​


 [​៨៤​]​ ​(​សេដ្ឋី​ពោធិសត្វ​ជា​បិតា​ ​ពោល​ថា​)​ ​បុគ្គល​គ​ប្បី​បា្រ​ថ្នា​លាភ​ដ៏​ឧត្តម​ ​គឺ​ការ​មិន​មាន​រោគ​ ​១​ ​សីល​ ​(​គឺ​មារយាទ​)​ ​១​ ​ការយល់ឃើញ​តាម​បណ្ឌិត​អ្នកដឹង​ ​១​ ​ការ​ឧស្សាហ៍​ស្តាប់​ ​១​ ​ការអនុវត្ត​ន៍​នូវ​សុចរិតធម៌​ ​១​ ​ការ​មិន​រួញរា​នៃ​ចិត្ត​ ​១​ ​ធម៌​ទាំង​ ​៦​ ​នេះ​ ​ជា​ទា្វរ​ ​ទាំង​ជា​ប្រធាន​នៃ​សេ​ចកី្ដ​ចំរើន​។​

​ចប់​ ​អ​ត្ថ​ស្ស​ ​ទា្វរ​ជាតក​ ​ទី៤​។​


​កិ​ម្ប​ក្ក​ជាតក​ ​ទី៥​


 [​៨៥​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​ណា​ ​មិន​យល់​ទោស​ក្នុង​អនាគត​ ​ហើយ​សេពកាម​ទាំងឡាយ​ ​(​កាម​ទាំងនោះ​)​ ​តែង​សមា្លប់​បុគ្គល​នោះ​ ​ក្នុង​ទីបំផុត​នៃ​ផល​ ​ដូច​បុគ្គល​ស៊ី​ផែ្ល​ឈើ​កិ​ម្ប​ក្កៈ​ ​(​ឈើ​ពុល​)​។​

​ចប់​ ​កិ​ម្ប​ក្ក​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636867229043400929
ទៅកាន់ទំព័រ៖