ព្រះត្រៃបិដក ភាគ ៥៨

សីល​វី​មំ​សន​ជាតក​ ​ទី៦​


 ​[​៨៦​]​ ​(​ព្រាហ្មណ៍​បុរោហិត​ពោធិសត្វ​ ​ពោល​ថា​)​ ​បានឮ​ថា​ ​សីល​ជា​គុណជាត​ល្អ​ ​សីល​ជា​គុណជាត​ដ៏​លើសលុប​ក្នុង​លោក​ ​សូម​ព្រះអង្គ​ទត​ចុះ​ ​ពស់មានពិស​ដ៏​ពន្លឹក​ ​មិន​បៀតបៀន​គេ​ ​ឈោ្មះ​ថា​ជា​សត្វ​មាន​សីល​។​

​ចប់​ ​សីល​វី​មំ​សន​ជាតក​ ​ទី៦​។​


​មង្គល​ជាតក​ ​ទី៧​


 [​៨៧​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​មង្គល​ទាំងឡាយ​ក្ដី​ ​ឧត្បាត​ទាំងឡាយ​ក្ដី​ ​សុបិន​ទាំងឡាយ​ក្តី​ ​លក្ខណៈ​ទាំងឡាយ​ក្ដី​ ​ដែល​បុគ្គល​ណា​ ​បាន​ផ្ដាច់បង់​ហើយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​អ្នក​កន្លង​ផុត​នូវ​ទោស​នៃ​មង្គល​ ​(​ភា្ញ​ក់​ផ្អើល​)​ ​ជា​អ្នក​គ្រប​សង្កត់​នូវ​យុគ​ក្កិ​លេស​(​១​)​ ​និង​យោ​គ​ក្កិ​លេស​(​២​)​ ​រមែង​មិន​មក​កើត​ទៀត​។​

​ចប់​ ​មង្គល​ជាតក​ ​ទី៧​។​


​(​១​)​ ​យុគ​ក្កិ​លេស​នេះ​ ​បាន​ដល់​កិលេស​ទាំងឡាយ​ ​គឺ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​ឡា​សៈ​ ​ជាដើម​។​ ​(​២​)​ ​យោ​គ​ក្កិ​លេស​នេះ​ ​បាន​ដល់​យោ​គៈ​ ​៤យ៉ាង​ ​គឺ​កាម​យោ​គៈ​ ​១​ ​ភវ​យោ​គៈ​ ​១​ ​ទិដ្ឋិ​យោ​គៈ​ ​១​ ​អវិជ្ជា​យោ​គៈ​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636867229521118253
ទៅកាន់ទំព័រ៖