ព្រះត្រៃបិដក ភាគ ៥៨

​សារម្ភ​ជាតក​ ​ទី៨​


 [​៨៨​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​គប្បី​បញ្ចេញវាចា​ល្អ​តែ​ម្យ៉ាង​ ​មិន​គប្បី​បញ្ចេញវាចា​អាក្រក់​ឡើយ​ ​ការ​បញ្ចេញវាចា​ល្អ​ ​ជា​ការ​ប្រពៃ​ ​ព្រោះ​បុគ្គល​បញ្ចេញវាចា​អាក្រក់​ ​រមែង​ក្ដៅក្រហាយ​។​

​ចប់​ ​សារម្ភ​ជាតក​ ​ទី៨​។​


​កុហក​ជាតក​ ​ទី៩​


 [​៨៩​]​ ​(​ឈ្មួញ​ពោធិសត្វ​ ​ពោល​ថា​)​ ​បានឮ​ថា​ ​វាចា​របស់​អ្នក​ដែល​ពោល​ទន់ភ្លន់​ ​ជា​វាចា​ពីរោះ​ ​អ្នក​បាន​ជាប់​ក្នុង​វត្ថុ​ត្រឹមតែ​ស្មៅ​ ​ត្រង់​នាំ​ឆ្តោ​រមាស​ ​១០០​ ​យក​ទៅ​ ​មិន​ជាប់​សោះ​។​

​ចប់​ ​កុហក​ជាតក​ ​ទី៩​។​


​អកតញ្ញូ​ជាតក​ ​ទី១០​


 ​[​៩០​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​មិនដឹង​នូវ​អំពើល្អ​ ​ដែលគេ​ធ្វើ​ហើយ​ ​នូវ​ប្រយោជន៍​ដែលគេ​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ទេ​ ​បុគ្គល​នោះ​ ​កាលបើ​កិច្ច​កើត​ព្រម​ហើយ​ ​ក្នុង​កាល​ខាងក្រោយ​ ​រមែង​មិនបាន​នូវ​បុគ្គល​អ្នកធ្វើ​ ​(​ឧបការគុណ​មុន​នោះ​ជាគ្នា​)​ ​ឡើយ​។​

​ចប់​ ​អកតញ្ញូ​ជាតក​ ​ទី១០​។​
​ចប់​ ​អ​បាយិ​ម្ហ​វគ្គ​ ​ទី៩​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636867229980674538
ទៅកាន់ទំព័រ៖