ព្រះត្រៃបិដក ភាគ ៥៨

​កណ្ឌ​ក​បូ​វ​ជាតក​ ​ទី៩​


 [​១០៩​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​ស៊ី​យ៉ាងណា​ ​ទេវតា​របស់​បុរស​នោះ​ ​ក៏​ស៊ី​យ៉ាងនោះ​ដែរ​ ​អ្នក​ចូរ​នាំ​យក​នូវ​នំ​កុណ្ឌក​នុ៎ះ​មក​ ​អ្នក​កុំ​ញ៉ាំង​នំ​កុណ្ឌក​ ​ជា​ចំណែក​របស់ខ្ញុំ​ឲ្យ​វិនាស​ទៅ​។​

​ចប់​ ​កុណ្ឌ​ក​បូ​វ​ជាតក​ ​ទី៩​។​


​សព្វ​សំហារ​ក​បញ្ហា​ ​ទី១០​


 [​១១០​]​ ​គ្រឿង​អប់​ទាំងពួង​គ្មាន​ទេ​ ​សុទ្ធតែ​ផ្កា​ប្រយង្គុ​ទេតើ​ ​បក់​ផ្សាយ​ទៅ​ ​(​នោះ​)​ ​ឯ​ស្ត្រី​អ្នកលេង​ ​រមែង​ពោល​ពាក្យ​មិន​ពិត​ ​ស្ត្រី​ចាស់​ទើបបាន​ពោល​ពាក្យពិត​។​

​ចប់​ ​សព្វ​សំហារ​ក​បញ្ហា​ ​ទី១០​។
​ចប់​ ​បរោ​សត​វគ្គ​ ​ទី១១​។​
​ឧទ្ទាន​នៃ​បរោ​សត​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​បុគ្គល​ជាង​មួយ​រយ​ ​១​ ​បុគ្គល​ជាទី​ពឹង​ ​១​ ​បុគ្គល​មាន​ពៀរ​ ​១​ ​ចក្រ​វិល​ ​១​ ​ដំរី​ប្រសើរ​ ​១​ ​រស់នៅ​ជា​សុខ​ ​១​ ​សិល្បៈ​ ​១​ ​ស្រី​អ្ន​ក​ស្រុក​ពា​ហិយៈ​ ​១​ ​នំ​កុណ្ឌក​ ​១​ ​ស្រី​ចាស់​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636867234312532306
ទៅកាន់ទំព័រ៖