ព្រះត្រៃបិដក ភាគ ៥៨
ទុព្វចជាតក ទី៦
[១១៦] (កូនសិស្សពោធិសត្វ ពោលថា) បពិត្រលោកអាចារ្យ អំពើដែលធ្វើជ្រុលនេះ មិនគាប់ចិត្តខ្ញុំទេ លោកលោតបានតែផ្លែលំពែង ទី៤ ហើយត្រូវលំពែងទី ៥ មុតហើយ។
ចប់ ទុព្វចជាតក ទី៦។
តិត្តិរជាតក ទី៧
[១១៧] (តាបសពោធិសត្វ ពោលថា) វាចាដែលខ្ពស់ហួស ខ្លាំងហួស ពោលហួសកាលវេលា រមែងសម្លាប់បុគ្គលពាល អ្នកឥតបញ្ញា ដូចជាវាចាដែលសម្លាប់នូវសត្វទទាដែលរងាវហួស។
ចប់ តិត្តិរជាតក ទី៧។
វដ្តកជាតក ទី៨
[១១៨] (ចាបពោធិសត្វ ពោលថា) បុរសកាលមិនបានរិះគិត រមែងមិនបានសម្រេចនូវគុណវិសេសឡើយ អ្នកចូរឃើញផលនៃឧបាយដែលខ្ញុំគិតហើយ ព្រោះខ្ញុំ រួចអំពីសេចក្តីស្លាប់នឹងចំណង។
ចប់ វដ្តកជាតក ទី៨។
ID: 636867236072152950
ទៅកាន់ទំព័រ៖