ព្រះត្រៃបិដក ភាគ ៥៨
អកាលរាវិជាតក ទី៩
[១១៩] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាន់នេះ ចំរើននៅក្នុងសំណាក់នៃបុគ្គលមិនមែនជាមាតាបិតា កាលនៅក្នុងត្រកូលនៃបុគ្គលមិនមែនជាអាចារ្យ រមែងមិនដឹងច្បាស់នូវកាលគួររងាវ ឬកាលមិនគួររងាវ។
ចប់ អកាលរាវិជាតក ទី៩។
ពន្ធនមោក្ខជាតក ទី១០
[១២០] (បុរោហិតពោធិសត្វ ពោលថា) ជនពាលទាំងឡាយ ពោលក្នុងទីណា ពួកជនដែលមិនទាន់ជាប់ រមែងជាប់នៅក្នុងទីនោះ អ្នកប្រាជ្ញទាំងឡាយ ពោលក្នុងទីណា ពួកជនសូម្បីជាប់ហើយ រមែងរួចក្នុងទីនោះ។
ចប់ ពន្ធនមោក្ខជាតក ទី១០។
ចប់ ហំសិវគ្គ ទី១២។
ឧទ្ទាននៃហំសិវគ្គនោះគឺ
និយាយអំពីគទ្រភបញ្ហា ១ សដូវ ១ រយកហាបណៈ ១ ត្រីឈ្មោះពហុចិន្តិ ១ មេបក្សី ១ អំពើដែលធ្វើជ្រុល ១ ហួសវេលា ១ គុណវិសេស ១ មាន់គ្មានអាចារ្យ ១ អ្នកប្រាជ្ញពោល ១ ត្រូវជា ១០។
ID: 636867240217570055
ទៅកាន់ទំព័រ៖