ព្រះត្រៃបិដក ភាគ ៥៨
នង្គលីសជាតក ទី៣
[១២៣] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលពាល រមែងពោលនូវវាចាដែលមិនទួទៅក្នុងវត្ថុទំាងពួង ក្នុងទីទំាងពួង មាណពនេះ មិនស្គាល់ទឹកដោះជូរ មិនស្គាល់ចន្ទោលនង្គ័លឡើយ ទើបសំគាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ ថាជាចន្ទោលនៃនង្គ័លទៅវិញ។
ចប់ នង្គលីសជាតក ទី៣។
អម្ពជាតក ទី៤
[១២៤] (តាបសពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប្រឹងប្រែង មិនគប្បីធុញទ្រាន់ឡើយ អ្នកចូរឃើញផលនៃសេចក្ដីព្យាយាមដ៏ជាក់ស្ដែង (ព្រោះ) ផ្លែស្វាយទំាងឡាយជាដើម ដែលពួកឥសីបរិភោគហើយ។
ចប់ អម្ពជាតក ទី៤។
កដាហកជាតក ទី៥
[១២៥] (ធីតានៃសេដ្ឋី ពោលថា) ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋីជាម្ចាស់មកតាម (ម្ដងទៀត) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវភោគៈទាំងឡាយទៅ។
ចប់ កដាហកជាតក ទី៥។
ID: 636867241110641135
ទៅកាន់ទំព័រ៖