ព្រះត្រៃបិដក ភាគ ៥៨
អសិលក្ខណជាតក ទី៦
[១២៦] (ព្រះរាជាពោធិសត្វ ពោលថា) ការកណ្ដាស់នោះ របស់បុគ្គលខ្លះល្អ ការកណ្ដាស់នោះ របស់បុគ្គលខ្លះអាក្រក់ ហេតុនោះ ការកណ្ដាស់ មិនមែនល្អទំាងអស់ មិនមែនអាក្រក់ទំាងអស់ទេ។
ចប់ អសិលក្ខណជាតក ទី៦។
កលណ្ឌុកជាតក ទី៧
[១២៧] (កូនសេក ពោលថា) នោះជាប្រទេស នោះជាទីកន្លែង (គឺផ្ទៃនៃទាសី) សូម្បីខ្ញុំជាសត្វគោចរក្នុងព្រៃ (គង់ដឹងដំណើរនុ៎ះ ម្ចាស់ទាំងឡាយរបស់អ្នក) រកឃើញហើយ ចាប់អ្នកមិនខាន ម្នាលកលណ្ឌុកៈ អ្នកចូរផឹកនូវទឹកដោះ។
ចប់ កលណ្ឌុកជាតក ទី៧។
មូសិកជាតក ទី៨
[១២៨] (កណ្ដុរពោធិសត្វ ពោលថា) បុគ្គលអ្នកបិទបាំងទោសណា ធ្វើនូវធម៌ឲ្យជាទង់ជ័យ ញ៉ាំងសត្វទាំងឡាយឲ្យទុកចិត្ត ហើយប្រព្រឹត្តនូវអំពើអាក្រក់ វត្តរបស់បុគ្គលនោះ ឈ្មោះថាពិឡារវត្ត (វត្តឆ្មា)។
ចប់ មូសិកជាតក ទី៨។
ID: 636867241541785796
ទៅកាន់ទំព័រ៖