ព្រះត្រៃបិដក ភាគ ៥៨

​អគ្គិ​កជា​ត​ក​ ​ទី៩​


 [​១២៩​]​ ​(​កណ្ដុរ​ពោធិសត្វ​ ​ពោល​ថា​)​ ​កំប៉ោយ​នេះ​ ​មិនមែន​មាន​ ​ព្រោះ​ហេតុ​នៃ​បុណ្យ​ទេ​ ​កំប៉ោយ​នេះ​មាន​ ​ព្រោះហេតុតែ​គ្រឿង​បរិភោគ​ ​ការរាប់​ដោយ​កន្ទុយ​ ​រមែង​ប្រព្រឹត្តទៅ​ ​នែ​អគ្គិ​កៈ​ ​ការ​នៅ​រួមគ្នា​ ​គួរ​ដល់​អ្នក​ហើយ​។​

​ចប់​ ​អគ្គិ​កជា​ត​ក​ ​ទី៩​។​


​កោសិយ​ជាតក​ ​ទី១០​


 [​១៣០​]​ ​(​ព្រាហ្មណ៍​ជា​ប្ដី​ ​ពោល​ថា​)​ ​នាង​ចូរ​បរិភោគ​ឲ្យ​ដូចជា​សំដី​ ​ចូរ​លេប​ ​(​ថ្នាំ​)​ ​ឲ្យ​ដូចជា​បាយ​ដែល​នាង​ស៊ី​ហើយ​ ​ម្នាល​ព្រាហ្មណី​ជា​កោសិយ​គោត្រ​ ​(​ព្រោះ​)​ ​វាចា​ ​និង​ភត្ត​ដែល​នាង​បរិភោគ​ហើយ​ទាំងពីរ​ ​(​នេះ​)​ ​មិន​ស្មើគ្នា​ទេ​។​

​ចប់​ ​កោសិយ​ជាតក​ ​ទី១០​។​
​ចប់​ ​កុស​នាឡិ​វគ្គ​ ​ទី១៣​។​
​ឧទ្ទាន​នៃ​កុស​នាឡិ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​កុស​នាឡិ​ជាតក​ ​១​ ​យស​ ​១​ ​ទឹកដោះជូរ​ ​១​ ​ស្វាយ​ ​១​ ​ទាសៈ​ឈ្មោះ​ក​ដា​ហកៈ​ ​ជា​គំរប់​ប្រាំ​ ​១​ ​ទឹកដោះស្រស់​ ​១​ ​វិឡារ​វត្ត​ ​១​ ​ចចក​មាន​កំប៉ោយ​ ​១​ ​កណ្ដាស់​អាក្រក់​ ​១​ ​ព្រាហ្មណី​ជា​កោសិយ​គោត្រ​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636867241937948455
ទៅកាន់ទំព័រ៖