ព្រះត្រៃបិដក ភាគ ៥៨
សីលវគ្គ ទី២
លក្ខណជាតក ទី១
[១១] (ម្រឹគពោធិសត្វ ពោលថា) សេចក្តីចំរើន តែងមានដល់ពួកជនអ្នកមានសីល អ្នកប្រព្រឹត្តបដិសន្ថារៈ នាងចូរមើលម្រឹគឈ្មោះលក្ខណៈ កំពុងដើរមក ដែលពួកញាតិហែហមហើយ នាងឃើញម្រឹគឈ្មោះកាឡៈនេះ ដែលសាបសូន្យចាកពួកញាតិ (កំពុងដើរមក) ឬទេ។
ចប់ លក្ខណជាតក ទី១។
និគ្រោធមិគជាតក ទី២
[១២] (មេម្រឹគ ពោលថា) បុគ្គលគប្បីសេពនូវម្រឹគឈ្មោះនិគ្រោធៈតែម្យ៉ាង កុំគប្បីសេពនូវម្រឹគឈ្មោះសាខៈឡើយ ការស្លាប់ក្នុងសំណាក់នៃម្រឹគឈ្មោះនិគ្រោធៈ ជាការប្រសើរ ការរស់នៅក្នុងសំណាក់នៃម្រឹគឈ្មោះសាខៈ ពុំប្រសើរឡើយ។
ចប់ និគ្រោធមិគជាតក ទី២។
ID: 636867201248581156
ទៅកាន់ទំព័រ៖