ព្រះត្រៃបិដក ភាគ ៥៨

​ចន្ទា​ភ​ជាតក​ ​ទី៥​


 [​១៣៥​]​ ​(​មហាព្រហ្ម​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​បាន​នូវ​កសិណ​ ​មាន​ពន្លឺ​ដូច​ព្រះចន្ទ​ ​(​ឱ​ទា​ត​កសិណ​)​ ​មាន​ពន្លឺ​ដូច​ព្រះអាទិត្យ​ ​(​បីត​កសិណ​)​ ​ដោយ​បញ្ញា​ ​បុគ្គល​នោះ​ ​រមែង​ទៅ​កើត​ក្នុង​អាភស្សរ​ព្រហ្មលោក​ ​ដោយ​ឈាន​មិន​មាន​វិតក្កៈ​ ​(​ទុតិយជ្ឈាន​)​។​

​ចប់​ ​ចន្ទា​ភ​ជាតក​ ​ទី៥​។​


​សុវណ្ណ​ហំសជាត​ក​ ​ទី៦​


 [​១៣៦​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ទ្រព្យ​ណា​ ​ដែល​បុគ្គល​បាន​មក​ហើយ​ ​បុគ្គល​គប្បី​ត្រេកអរ​ដោយ​ទ្រព្យ​នោះ​ ​ព្រោះថា​សេចក្តី​ល្មោភ​ហួស​ ​ជា​របស់​លាមក​ ​(​ដូច​នាង​ព្រាហ្មណី​)​ ​ក៏​សាបសូន្យ​ ​ចាក​មាស​ ​ព្រោះ​ចាប់​ស្ដេចហង្ស​។​

​ចប់​ ​សុវណ្ណ​ហំសជាត​ក​ ​ទី៦​។​


​ព​ព្វុ​ជាតក​ ​ទី៧​


 [​១៣៧​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ឆ្មា​ ​១​ ​បាន​កណ្ដុរ​ក្នុង​ទីណា​ ​ឆ្មា​ជា​គំរប់​ពីរ​ ​គំរប់​បី​ ​គំរប់​បួន​ ​រមែង​កើត​ក្នុង​ទីនោះ​ ​ឆ្មា​ទាំងនោះ​ ​(​ប្រហារ​)​ ​នូវ​រន្ធ​នេះ​ ​ហើយ​ដល់​នូវ​សេចក្ដីស្លាប់​។​

​ចប់​ ​ព​ព្វុ​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636867242992728785
ទៅកាន់ទំព័រ៖