ព្រះត្រៃបិដក ភាគ ៥៨
កកណ្ដកវគ្គ ទី១៥
គោធជាតក ទី១
[១៤១] (ស្ដេចទន្សងពោធិសត្វ ពោលថា) បុគ្គលអ្នកសេពគប់នូវជនបាប រមែងមិនដល់នូវសេចក្ដីសុខពិតទេ ដូចជាត្រកូលទន្សង មិនបានសេចក្ដីសុខ ព្រោះត្រគួត រមែងញុំាងខ្លួនឲ្យដល់នូវសេចក្ដីវិនាស។
ចប់ គោធជាតក ទី១។
សិង្គាលជាតក ទី២
[១៤២] (សេ្តចចចកពោធិសត្វ ពោលថា) អ្នកដេកធ្វើពុតជាស្លាប់ ដោយហេតុណា ហេតុរបស់អ្នកនុ៎ះ ដឹងបានដោយក្រ តែដំបងមិនរបូតអំពីដៃរបស់អ្នក កំពុងចាប់កាន់នោះ។
ចប់ សិង្គាលជាតក ទី២។
វិរោចនជាតក ទី៣
[១៤៣] (កេសរសីហពោធិសត្វ ពោលថា) ខួរក្បាលរបស់អ្នកធ្លាយចេញផង រលាក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នក ដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត។
ចប់ វិរោចនជាតក ទី៣។
ID: 636867245164823021
ទៅកាន់ទំព័រ៖