ព្រះត្រៃបិដក ភាគ ៥៨

​សញ្ជីវ​ជាតក​ ​ទី១០​


 [​១៥០​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​លើក​ដំកើង​នូវ​ជន​ ​ជា​អសប្បុរស​ផង​ ​ចូល​ទៅ​សេពគប់​នូវ​ជន​ជា​អសប្បុរស​ផង​ ​ជន​ជា​អសប្បុរស​នោះ​ ​រមែង​ធ្វើ​នូវ​បុគ្គល​នោះ​ឯង​ ​ឲ្យ​ទៅជា​អាហារ​ ​ដូច​ខ្លា​និង​សញ្ជី​វមា​ណព​។​

​ចប់​ ​សញ្ជីវ​ជាតក​ ​ទី១០​។​
​ចប់​ ​ក​ក​ណ្ត​ក​វគ្គ​ ​ទី១៥​។​
​ឧទា្ទ​ននៃ​ក​ក​ណ្ត​ក​វគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​បុគ្គល​ដល់​នូវ​សេចក្តី​សុខ​ ​១​ ​ដំបង​ប្រសើរ​ ​១​ ​ខួរក្បាល​ ​១​ ​កន្ទុយ​ ​១​ ​សេក​ឈ្មោះ​រា​ធៈ​ ​ដ៏​ប្រសើរ​ ​ជា​គំរប់​ប្រាំ​ ​១​ ​សមុទ្ទ​ ​១​ ​មហោស្រព​ខែកត្តិក​ ​១​ ​ពោះ​ដំរី​ ​១​ ​ឈើ​ដុះ​ ​៤​ ​ធ្នាប់​ ​១​ ​ខ្លា​ដ៏​ប្រសើរ​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636867246428035273
ទៅកាន់ទំព័រ៖