ព្រះត្រៃបិដក ភាគ ៥៨
ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វ ធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ។
ចប់ មោរជាតក ទី៩។
វិនីលកជាតក ទី១០
[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះវិនីលកៈទៅបានយ៉ាងណាមិញ សេះអាជានេយ្យទាំងឡាយ នាំនូវព្រះបាទវិទេហៈអ្នកគ្រប់គ្រងក្រុងមិថិលា ក៏យ៉ាងនោះដែរ។
[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅវិនីលៈ អ្នកគប់រកនូវព្រៃភ្នំមានច្រកចង្អៀត ម្នាលកូន អ្នកសេពនូវកន្លែងមិនមែនជាទីរបស់អ្នក ៗ ចូរសេពនូវកន្លែងជាទីបំផុតនៃស្រុកចុះ ទីនោះជាលំនៅរបស់មាតាអ្នកហើយ។
ចប់ វិនីលកជាតក ទី១០។
ចប់ ទឡ្ហវគ្គ ទី១។
ID: 636867249085927296
ទៅកាន់ទំព័រ៖