ព្រះត្រៃបិដក ភាគ ៥៨

​សន្ថវ​វគ្គ​ ​ទី២​
​ឥន្ទ​សមានគោត្ត​ជាតក​ ​ទី១​


 [​១៧១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​កុំ​គប្បី​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ជាមួយនឹង​បុរស​លាមក​ ​អរិយបុគ្គល​ ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ ​(​ក៏​មិន​គប្បី​ធ្វើ​នូវ​សេចក្ដី​ស្និទ្ធស្នាល​ ​ជាមួយនឹង​បុគ្គល​មិនមែន​ជា​អរិយៈ​ ​(​បុគ្គល​មិនមែន​ជា​អរិយៈ​)​ ​សូម្បី​នៅជា​មួយ​គ្នា​អស់​កាលយូរ​ ​រមែង​ធ្វើអំពើ​អាក្រក់​ ​ដូចជា​ដំរី​កាល​ព្រេច​នូវ​តាបស​ឈ្មោះ​ឥន្ទ​សមានគោត្រ​។​
 [​១៧២​]​ ​បុគ្គល​គប្បី​ដឹង​នូវ​ជន​ណា​ថា​ ​បុគ្គល​នេះ​ស្មើគ្នា​ ​ដោយ​សីល​ផង​ ​បញ្ញា​ផង​ ​សុតៈ​ផង​ ​របស់​អញ​ ​គប្បី​ធ្វើ​នូវ​មេត្រី​ជាមួយនឹង​ជន​នោះ​ចុះ​ ​(​ព្រោះ​)​ ​ការ​គប់​រក​ដោយ​សប្បុរស​ ​តែង​នាំមក​នូវ​សេចក្ដីសុខ​ដោយពិត​។​

​ចប់​ ​ឥន្ទ​សមានគោត្ត​ជាតក​ ​ទី១​។​


​សន្ថវ​ជាតក​ ​ទី២​


 [​១៧៣​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ការ​ស្និទ្ធស្នាល​ណា​ ​ជាមួយនឹង​បុរស​លាមក​ ​របស់​ដទៃ​លាមក​ក្រៃលែង​ជាង​ការ​ស្និទ្ធស្នាល​ ​(​នោះ​)​ ​មិន​មាន​ទេ​ ​ដូចជា​ភ្លើង​ដែល​យើង​ឲ្យ​ឆ្អែត​ដោយ​សប្បិ​ ​និង​បាយាស​ ​នៅតែ​ឆេះ​ខ្ទម​ស្លឹក​ដែល​យើង​ធ្វើ​ហើយដោយ​លំបាក​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636867249707482847
ទៅកាន់ទំព័រ៖