ព្រះត្រៃបិដក ភាគ ៥៨

​គិ​ជ្ឈ​ជាតក​ ​ទី៤​


 [​១៧៧​]​ ​(​ព្រះរាជា​ពារាណសី​ ​ត្រាស់​ថា​)​ ​ត្មាត​រមែង​ក្រឡេក​មើលឃើញ​សាកសព​ចម្ងាយ​ ​១០០​ ​យោជន៍​បាន​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នក​ហើរ​មកដល់​បណ្ដាញ​ ​និង​អន្ទាក់​ហើយ​ ​ក៏​នៅតែ​មិន​ភ្ញាក់ខ្លួន​។​
 [​១៧៨​]​ ​(​ត្មាត​ពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្ដីវិនាស​ ​មាន​ក្នុង​វេលា​ណា​ ​សត្វ​មកដល់​បណ្ដាញ​ ​និង​អន្ទាក់​ ​រមែង​មិនបាន​ភ្ញាក់ខ្លួន​ក្នុង​ការ​អស់​ទៅ​នៃ​ជីវិត​ ​ក្នុង​វេលា​នោះ​។​

​ចប់​ ​គិ​ជ្ឈ​ជាតក​ ​ទី៤​។​


​នកុល​ជាតក​ ​ទី៥​


 [​១៧៩​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ស្កា​ជា​ជលាពុជៈ​ ​អ្នកធ្វើ​នូវ​មិត្តភាព​ដោយ​សត្រូវ​ដែល​ជា​អណ្ឌជៈកំណើត​ហើយ​ ​មក​ដេក​បញ្ចេញ​ចង្កូម​ ​តើ​សេចក្ដី​ភ័យ​ ​មាន​មកដល់​អ្នក​អំពី​ទីណា​។​
 [​១៨០​]​ ​(​ស្កា​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​រង្កៀស​ក្នុង​សត្រូវ​ ​មិន​គប្បី​ស្និទ្ធស្នាល​ ​សូម្បី​ក្នុង​មិត្រ​ ​ភ័យ​ដែល​កើតឡើង​អំពី​ជន​ដែល​មិន​គួរ​ភ័យ​ ​រមែង​កាត់​នូវ​ឫសគល់​ទាំងឡាយ​បាន​។​

​ចប់​ ​នកុល​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636867250451415397
ទៅកាន់ទំព័រ៖