ព្រះត្រៃបិដក ភាគ ៥៨
ខរាទិយជាតក ទី៥
[១៥] (ម្រឹគពោធិសត្វ ពោលថា) ម្នាលនាងខរាទិយា យើងមិនអាចទូន្មានម្រឹគ មានក្រចក ៨ មានស្នែងវៀចគល់ និងស្រួចចុងដ៏ក្រៃលែង ជាសត្វកន្លងនូវកាលនៃដម្បូន្មាន ៧ នោះបានឡើយ។
ចប់ ខរាទិយជាតក ទី៥។
តិបល្លត្ថមិគជាតក ទី៦
[១៦] (ម្រឹគពោធិសត្វ ពោលថា) អញបានញុំាងម្រឹគ មានដំណេក ៣ មានក្រចក ៨ ជាសត្វផឹកទឹកក្នុងពេលអធ្រាត្រ ឲ្យរៀនមាយាច្រើនហើយ ម្រឹគជាក្មួយបានដកដង្ហើមខ្ទប់នឹងផែនដី ដោយរន្ធច្រមុះម្ខាង បញ្ឆោត (ព្រានព្រៃ) ដោយកល់ ៦ យ៉ាង។
ចប់ តិបល្លត្ថមិគជាតក ទី៦។
មាលុតជាតក ទី៧
[១៧] (ឥសីពោធិសត្វ ពោលថា) កាលណាខ្យល់បក់ ទោះខាងរនោចក្តី ខាងខ្នើតក្តី កាលនោះ ត្រជាក់ទាំងឡាយ ក៏កើតអំពីខ្យល់ អ្នកទាំងពីរ មិនចាលចាញ់ ក្នុងប្រស្នានេះឡើយ។
ចប់ មាលុតជាតក ទី៧។
ID: 636867202366955123
ទៅកាន់ទំព័រ៖