ព្រះត្រៃបិដក ភាគ ៥៨

​កល្យាណ​ធម្ម​វគ្គ​ ​ទី៣​
​កល្យាណ​ធម្មជាត​ក​ ​ទី១​


 [​១៩១​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​កាលណា​ ​នរជន​ប្រកបដោយ​បញ្ញា​ ​ដល់​នូវ​សមញ្ញា​ ​(​ឈ្មោះ​)​ ​ថា​ជា​អ្នកមាន​កល្យាណធម៌​ក្នុង​លោក​ ​(​កាលនោះ​)​ ​មិន​គប្បី​ឲ្យ​សាបសូន្យ​ចាក​សមញ្ញា​នោះ​ ​សប្បុរស​ទាំងឡាយ​ ​តែង​កាន់​យក​នូវ​បព្វជ្ជា​ធុរៈ​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​។​
 [​១៩២​]​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​សមញ្ញា​នោះ​ឯង​ ​ថា​ជា​អ្នកមាន​កល្យាណធម៌​ក្នុង​លោក​ ​មកដល់​ខ្ញុំ​ក្នុងថ្ងៃនេះ​ ​ហើយ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​សមញ្ញា​នោះ​ ​នឹង​បួស​ក្នុងថ្ងៃនេះ​ ​សេចក្ដី​ពេញចិត្ត​ក្នុង​ការ​បរិភោគ​កាម​ក្នុង​លោក​នេះ​ ​មិន​មានដល់​ខ្ញុំ​ទេ​។​

​ចប់​ ​កល្យាណ​ធម្មជាត​ក​ ​ទី១​។​


​ទទ្ទរ​ជាតក​ ​ទី២​


 [​១៩៣​]​ ​(​កូន​សីហៈ​ ​សួរ​ថា​)​ ​បពិត្រ​សីហរាជ​ ​ជាធំ​ជាង​ម្រឹគ​ ​នរណា​ហ្ន៎​ ​មាន​សំឡេង​ខ្លាំង​ ​ញ៉ាំង​ភ្នំ​ទទ្ទ​រៈ​ឲ្យ​លាន់ឮ​ ​ពួក​សីហៈ​ ​មិន​បន្លឺ​តប​ទៅ​នឹង​វា​ឡើយ​ ​សត្វ​ដែល​បន្លឺ​សំឡេង​គឹកកង​បាន​នុ៎ះ​ ​ជា​សត្វ​ឈ្មោះ​អ្វី​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636867252053937056
ទៅកាន់ទំព័រ៖