ព្រះត្រៃបិដក ភាគ ៥៨

 ​[​១៩៨​]​ ​(​ស្វា​ទេវទត្ត​ ​ពោល​ថា​)​ ​អ្នកឯង​ដែល​បានឮ​ ​ឬ​បានឃើញ​ថា​ ​ស្វា​ណា​មាន​សីលធម៌​ ​ឥឡូវនេះ​ ​យើង​នឹង​បន្ទោបង់​វច្ចៈ​លើ​ក្បាល​របស់​អ្នកឯង​ ​នេះ​ជា​ធម្មតា​របស់​ពួក​យើង​។​

​ចប់​ ​ទុ​ព្ភិ​យម​ក្ក​ដ​ជាតក​ ​ទី៤​។​


​អា​ទិច្ទុ​ប​ដ្ឋាន​ជាតក​ ​ទី៥​


 [​១៩៩​]​ ​(​ពួក​មនុស្ស​ ​ពោល​ថា​)​ ​បានឮ​ថា​ ​បណ្ដា​ពួក​សត្វ​ទាំងអស់​ ​(​មាន​ពួក​សត្វ​ខ្លះ​)​ ​ប្រកបដោយ​សីលធម៌​ ​អ្នក​ចូរ​មើល​ស្វា​ដ៏​លាមក​ដែល​កំពុង​ឈរ​នមស្ការ​ព្រះអាទិត្យ​។​
 [​២០០​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ទាំងឡាយ​ ​មិនបាន​ដឹង​ច្បាស់​នូវ​មារយាទ​របស់​ស្វា​នេះ​ទេ​ ​អ្ន​ក​ទំាង​ឡាយ​ ​ពោល​សរសើរ​ស្វា​ ​ព្រោះ​មិនដឹង​ស្វា​នោះ​ ​ដុត​នូវ​រោង​បូជា​ភ្លើង​ផង​ ​ទំ​លាយ​នូវ​ក្អម​ទឹក​ពីរ​ផង​។​

​ចប់​ ​អា​ទិច្ទុ​ប​ដ្ឋាន​ជាតក​ ​ទី៥​។​


​ក​ឡាយ​មុ​ដ្ឋិ​ជាតក​ ​ទី៦​


 [​២០១​]​ ​(​អមាត្យ​ពោធិសត្វ​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ស្វា​នេះ​ល្ងង់​ ​ប្រាជ្ញា​របស់​វា​មិន​មាន​ទេ​ ​វា​បាន​បាច​សណ្ដែក​មួយ​កំបង់​ចោល​អស់​ ​ទើប​ទៅ​ស្វែងរក​សណ្ដែក​មួយ​គ្រាប់​ដែល​ជ្រុះ​ទៅ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636867252947468163
ទៅកាន់ទំព័រ៖