ព្រះត្រៃបិដក ភាគ ៥៨

 ​[​២០៦​]​ ​បុគ្គល​បាន​សេចក្ដីសុខ​ក្នុង​ទីណា​ ​ទោះ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ ​ទីនោះ​ហើយ​ ​ជាទី​កើត​ ​ជាទី​ចំរើន​របស់​បុរស​ជា​អ្នកដឹង​ ​(​នូវ​ប្រយោជន៍​ ​និង​មិនមែន​ប្រយោជន៍​ ​)​ ​បុគ្គល​គប្បី​រស់នៅ​ក្នុង​ទីណា​ ​គប្បី​ទៅ​ក្នុង​ទីនោះ​ចុះ​ ​កុំ​គប្បី​ឲ្យ​ទី​ដែល​ធ្លាប់​នៅ​ ​សម្លាប់​ខ្លួន​បាន​ឡើយ​។​

​ចប់​ ​ក​ច្ឆ​ប​ជាតក​ ​ទី៨​។​


​សត​ធម្មជាត​ក​ ​ទី៩​


 [​២០៧​]​ ​(​មាណព​ឈ្មោះ​សត​ធម្ម​ ​ពោល​ថា​)​ ​(​អាហារ​ណា​ ​ដែល​បាន​បរិភោគ​ហើយ​)​ ​បាយ​នោះ​ជា​របស់​តិច​ផង​ ​សល់​ដែល​ផង​ ​បុរស​ចណ្ឌាល​ ​បាន​ឲ្យបាយ​នោះ​ដល់​យើង​ដោយ​សេចក្ដី​លំបាក​ ​យើង​ប្រកបដោយ​ជាតិ​ជា​ព្រាហ្មណ៍​ ​អាហារ​ណា​ដែល​យើង​បាន​បរិភោគ​ហើយ​ ​អាហារ​នោះ​ឯង​ ​ក៏​ក្អួត​ចេញ​មក​។​
 [​២០៨​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ភិក្ខុ​ណា​លះបង់​នូវ​ធម៌​ ​គឺ​អាជីវ​បារិសុទ្ធិ​សីល​ ​ហើយ​ចិញ្ចឹមជីវិត​ដោយ​ខុស​ធម៌​យ៉ាងនេះ​ ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ ​ដោយ​លាភ​ដែល​ខ្លួន​បាន​ហើយ​ ​ដូចជា​សត​ធម្ម​មាណព​។​

​ចប់​ ​សត​ធម្មជាត​ក​ ​ទី៩​។​

ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636867253805297228
ទៅកាន់ទំព័រ៖