ព្រះត្រៃបិដក ភាគ ៥៨
មតកភត្តជាតក ទី៨
[១៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បើពួកសត្វគប្បីដឹងយ៉ាងនេះថា ការកើតនៃជាតិនេះ រមែងនាំមកនូវទុក្ខ សត្វមិនត្រូវសម្លាប់សត្វ ព្រោះថា បុគ្គលអ្នកសម្លាប់សត្វ រមែងសោយសោក។
ចប់ មតកភត្តជាតក ទី៨។
អាយាចិតភត្តជាតក
[១៩] (រុក្ខទេវតា ពោលថា) បើអ្នកចង់រួច ត្រូវរួចក្នុងលោកខាងនាយ ព្រោះថា អ្នករួចឥឡូវនេះ គង់ជាប់ (ដោយបាបកម្ម) អ្នកបា្រជ្ញទាំងឡាយ មិនធ្លាប់រួចយ៉ាងនេះឡើយ ការរួចរបស់ជនពាល ឈ្មោះថាចំណងវិញទេ។
ចប់ អាយាចិតភត្តជាតក ទី៩។
នឡបានជាតក ទី១០
[២០] (ស្វាពោធិសត្វ ពោលថា) យើងឃើញស្នាមជើងដែលមិនឡើង ឃើញតែស្នាមជើងដែលចុះ យើងផឹកទឹកដោយដើមបបុស អ្នកនឹងសម្លាប់យើងមិនបានឡើយ។
ចប់ នឡបានជាតក ទី១០។
ចប់ សីលវគ្គ ទី២។
ID: 636867202840042182
ទៅកាន់ទំព័រ៖