ព្រះត្រៃបិដក ភាគ ៥៨

​ទធិ​វាហន​ជាតក​ ​ទី៦​


 [​២២១​]​ ​(​ព្រះបាទ​ទធិ​វាហនៈ​ ​ត្រាស់​សួរ​ថា​)​ ​ក្នុង​កាលមុន​ ​ដើម​ស្វាយ​នេះ​ ​ប្រកបដោយ​ពណ៌​ ​ក្លិន​ ​និង​រស​ ​បាន​នូវ​គ្រឿង​សក្ការៈ​បូជា​នោះ​ដដែល​ ​ហេតុអ្វី​ស្វាយ​ ​ក៏​មាន​ផ្លែ​ល្វីង​ទៅវិញ​។​
 [​២២២​]​ ​(​អមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ទ្រង់ព្រះ​នាម​ទធិ​វាហនៈ​ ​ស្វាយ​របស់​ព្រះអង្គ​ ​មាន​ដើម​ស្ដៅ​ដុះ​រួប​រិត​ជុំវិញ​ ​ឫស​ច្រឡំ​គ្នា​ដោយ​ឫស​ ​មែក​ពាក់ព័ន្ធ​គ្នា​នឹង​មែក​ ​ដោយ​ការ​នៅជា​មួយ​នឹង​ដើម​ស្ដៅ​មិន​មាន​រសផ្អែម​ ​ព្រោះហេតុនោះ​ ​បាន​ជា​ស្វាយ​ត្រឡប់ជា​មាន​ផ្លែ​ល្វីង​ទៅវិញ​។​

​ចប់​ ​ទធិ​វាហន​ជាតក​ ​ទី៦​។​


​ចតុ​មដ្ឋ​ជាតក​ ​ទី៧​


 [​២២៣​]​ ​(​ចចក​ ​ពោល​ថា​)​ ​អ្នក​ទាំងឡាយ​ ​ឡើង​ទៅលើ​ប្រគាបឈើ​ដ៏​ខ្ពស់​ ​ហើយ​និយាយ​គ្នា​ក្នុង​ទីស្ងាត់​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចុះ​មក​ខាងក្រោម​ ​និយាយ​គ្នា​វិញ​ ​ស្ដេចម្រឹគ​នឹង​ស្ដាប់​ផង​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636867255899337000
ទៅកាន់ទំព័រ៖