ព្រះត្រៃបិដក ភាគ ៥៨

 ​[​២២៤​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​ហង្ស​និយាយ​គ្នា​នឹង​ហង្ស​ ​ទេវតា​និយាយ​គ្នា​នឹង​ទេវតា​ ​ប្រយោជន៍អ្វី​ដល់​ចចក​ជា​សត្វ​ទទេ​ ​ស្អាត​ចាក​សម្បត្តិ​ ​៤​(​១​)​ ​ក្នុង​រឿង​នោះ​ ​ម្នាល​សត្វ​លាមក​ ​ឯង​ចូរ​ទៅកាន់​រូង​វិញ​ទៅ​។​

​ចប់​ ​ចតុ​មដ្ឋ​ជាតក​ ​ទី៧​។​


​សីហ​កោ​ត្ថុ​កជា​ត​ក​ ​ទី៨​


 ​[​២២៥​]​ ​(​កូន​សីហៈ​ ​ពោល​ថា​)​ ​សីហៈ​ ​១​ ​នោះ​ ​មាន​ម្រាមជើង​ជា​សីហៈ​ ​មាន​ក្រចក​ជា​សីហៈ​ ​ឈរ​ដោយ​ជើង​ជា​សីហៈ​ ​តែ​បន្លឺ​ឡើង​ប្លែក​ម្នាក់ឯង​ក្នុង​ហ្វូង​សីហៈ​។​
 [​២២៦​]​ ​(​សីហ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាលកូន​ស្ដេច​សីហៈ​ ​អ្នក​កុំ​បន្លឺ​ឡើយ​ ​អ្នក​ចូរ​មានសម្លេង​តិច​នៅក្នុង​ព្រៃ​ ​ហ្វូង​សត្វ​គប្បី​ស្គាល់​អ្នក​ដោយ​សម្លេង​ ​ព្រោះ​សម្លេង​អ្នក​មិនមែន​កាត់​បាន​មក​ខាងឪពុក​ឡើយ​។​

​ចប់​ ​សីហ​កោ​ត្ថុ​កជា​ត​ក​ ​ទី៨​។​


​សីហ​ធម្មជាត​ក​ ​ទី៩​


 [​២២៧​]​ ​(​អ្នកស្រែ​ពោធិសត្វ​ ​ពោល​ថា​)​ ​នុ៎ះ​មិនមែន​សម្រែក​សីហៈ​ ​មិនមែន​សម្រែក​ខ្លាធំ​ ​មិនមែន​សម្រែក​ខ្លា​ដម្បង​ទេ​ ​លា​ដ៏​លាមក​ ​គេ​ដណ្ដប់​គ្រប​ដោយ​ស្បែក​សីហៈ​ ​ស្រែក​ទេតើ​។​
​(​១​)​ ​ហេតុ​ ​៤យ៉ាង​ ​គឺ​ ​សរីរៈ​ ​១​ ​ជាតិ​ ​១​ ​សម្លេង​ ​១​ ​គុណ​ ​១​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636867256670001080
ទៅកាន់ទំព័រ៖