ព្រះត្រៃបិដក ភាគ ៥៨

 ​[​២២៨​]​ ​(​ពាណិជ​ ​ពោល​ថា​)​ ​លា​ដណ្ដប់​ដោយ​ស្បែក​សីហៈ​ ​ស៊ី​ស្រូវសំទូង​នោះ​ ​អស់​កាល​ជា​យូរណាស់​ហើយ​ ​ទាល់តែ​ស្រែក​ ​(​ឲ្យ​គេ​ដឹង​)​ ​បាន​ជា​ប្រទូស្ដ​ខ្លួន​។​

​ចប់​ ​សីហ​ធម្មជាត​ក​ ​ទី៩​។​


​សីលា​និ​សំស​ជាតក​ ​ទី១០​


 [​២២៩​]​ ​(​សមុទ្ទ​ទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ចូរ​ឃើញ​ផល​នៃ​សទ្ធា​ ​សីល​ ​ចាគៈ​ ​នាគ​នេះ​ ​មាន​ភេទ​ដូចជា​សំពៅ​ ​នាំ​ឧបាសក​មាន​សទ្ធា​។​
 [​២៣០​]​ ​បុគ្គល​គប្បី​សេពគប់​ជាមួយនឹង​ពួកសប្បុរស​ ​គប្បី​ធ្វើ​នូវ​សេចក្ដី​ស្និទ្ធស្នាល​ជាមួយនឹង​ពួកសប្បុរស​ ​ដូច​ជាង​ផ្ងូត​ទឹក​ ​ដល់​នូវ​សួស្ដី​ ​ព្រោះ​នៅ​រួម​ជាមួយនឹង​ពួកសប្បុរស​។​

​ចប់​ ​សីលា​និ​សំស​ជាតក​ ​ទី១០​។
​ចប់​ ​អសទិស​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​អសទិស​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​ខ្មាន់ធ្នូ​ ​១​ ​កុញ្ជរ​ ​១​ ​មាន​រស​តិច​ ​១​ ​គង្វាល​សេះ​ ​ឈ្មោះ​គិរិ​ទត្ត​ ​១​ ​ចិត្តថ្លា​ជា​ចិត្ត​ប្រសើរ​ ​១​ ​ព្រះរាជា​ទធិ​វាហនៈ​ ​១​ ​ចចក​ជម្ពុ​កៈ​ ​១​ ​សត្វ​មាន​ក្រចក​ជា​សីហៈ​ ​១​ ​ស្រូវសំទូង​ ​១​ ​នាគ​ដ៏​ប្រសើរ​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636867257263345017
ទៅកាន់ទំព័រ៖