ព្រះត្រៃបិដក ភាគ ៥៨

​មណិ​ចោរ​ជាតក​ ​ទី៤​


 [​២៣៧​]​ ​(​នាង​សុជាតា​ ​ពោល​ថា​)​ ​ពួក​ទេវតា​ ​(​ជា​អ្នក​រមិលមើល​ពួក​ជន​អ្នកមានសីល​ក្នុង​លោក​នេះ​)​ ​មិន​មាន​ ​រមែង​ប្រាស​ខ្ចាត់ខ្ចាយ​ដោយពិត​ ​(​ពួក​សមណព្រាហ្មណ៍​)​ ​ដែលគេ​សន្មត​ថា​ជា​លោកបាល​ក្នុង​លោក​នេះ​ ​ក៏​មិន​មាន​ដោយពិត​ ​ទាំង​ពួក​ជន​អ្នក​ហាមឃាត់​នូវ​ជន​ទាំងឡាយ​អ្នក​មិន​សង្រួម​ ​ធ្វើ​តែ​អំពើ​ដ៏​សហ័ស​ ​(​អាក្រក់​)​ ​ក៏​មិន​មាន​ដោយពិត​។​
 [​២៣៨​]​ ​(​ព្រះ​ឥន្រ្ទ​ ​ត្រាស់​ថា​)​ ​ក្នុង​រាជ្យ​នៃ​ស្ដេច​មិន​ប្រកបដោយ​ធម៌​នោះ​ ​ភ្លៀង​រមែង​បង្អុរ​ចុះ​ក្នុង​កាលមិនគួរ​ ​មិន​បង្អុរ​ចុះ​ក្នុង​កាលដែល​គួរ​ ​ឯ​ស្ដេច​មិន​ប្រកបដោយ​ធម៌​នោះ​ ​រមែង​ច្យុត​ចាក​ឋានសួគ៌​ ​ត្រូវ​គេ​សម្លាប់ចោល​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ដោយពិត​។​

​ចប់​ ​មណិ​ចោរ​ជាតក​ ​ទី៤​។​


​បព្វ​តូ​បត្ថរ​ជាតក​ ​ទី៥​


 [​២៣៩​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ត្រាស់​ថា​)​ ​ស្រះ​បោក្ខរណី​ដ៏​ត្រជាក់​ ​កើត​ហើយ​ក្បែរ​ជើងភ្នំ​ ​ជាទី​រីករាយ​ ​ចចក​កាល​ដឹង​ថា​ ​ស្រះ​បោក្ខរណី​នោះ​ ​សីហៈ​រក្សា​ហើយ​ ​ក៏​នៅតែ​ផឹក​ ​(​ទឹក​ក្នុង​ស្រះ​នោះ​)​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636867258425141468
ទៅកាន់ទំព័រ៖