ព្រះត្រៃបិដក ភាគ ៥៩
[៤០៨] (នាងទេវី ពោលថា) បពិត្រព្រះអង្គមានព្រះអធ្យាស្រ័យជាកុសល សូមព្រះអង្គទ្រង់ព្រះរាជទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ (ក្នុងបុណ្យទាំងឡាយ) សូមព្រះអង្គញុំាងចក្រធម៌
(១) ឲ្យប្រព្រឹត្តទៅ បពិត្រព្រះរាជា មានព្រះអធ្យាស្រ័យជាកុសល ព្រះអង្គកុំជាអ្នកមិនប្រកបដោយធម៌ សូមទ្រង់រក្សានូវអនុធម៌
(២) ។
[៤០៩] (ព្រះមហាសត្ត ទ្រង់ត្រាស់ថា) ម្នាលនាងមានឆោមល្អ យើងនោះនឹងដើរតាមតម្រាយដែលព្រះអរិយៈធ្លាប់ប្រព្រឹត្តរឿយ ៗ មកនោះឯង ម្នាលនាងដ៏ល្អជាធីតារបស់ព្រះបាទកោសល ការបានចួបប្រទះនូវព្រះអហរន្តទាំងឡាយ ជាទីគាប់ចិត្តរបស់យើងពន់ពេក។
[៤១០] (ព្រះរាជា ទ្រង់សួរនាងទេវីថា) ម្នាលនាងសុកោសលធីតា នាងប្រៀបដូចជាស្រ្តីទេពអប្សរ ជាទេវធីតា (របស់សក្កទេវរាជ) ឆើតឆាយក្នុងកណ្តាលនៃពួកនាងនារី នាងបានធ្វើនូវកម្មដ៏ចំរើនដូចម្តេច នាងមានសម្បុរល្អដោយហេតុអ្វី។
(១) ចក្រធម៌ មាន៤យ៉ាងគឺ បដិរូបទេសវាសៈ ១ សប្បុរិសូបសំសេវៈ ១ អត្តសម្មាបណិធិ ១ បុព្វេកតបុញ្ញតា ១។ (២) រាជធម៌ទាំង១០ប្រការ មានទានជាដើម។ អដ្ឋកថា។
ID: 636868094836321451
ទៅកាន់ទំព័រ៖