ព្រះត្រៃបិដក ភាគ ៥៩

​អដ្ឋ​ក​និបាតជាតក​
​ក​ច្ចា​និ​វគ្គ​
​ក​ច្ចា​និ​ជាតក​ ​ទី១​


 [​៤១៩​]​ ​(​ព្រះឥន្ទ​ពោធិសត្វ​ ​បាន​ពោល​ថា​)​ ​ម្នាលនាង​ក​ច្ចា​នី​ ​ថ្វី​ក៏បាន​ជា​នាង​ស្លៀកដណ្តប់​សំ​ពត់​សស្អា​ត​ ​មាន​សក់​ទទឹក​ ​ហើយ​ដាំ​ឆ្នាំង​ ​លាង​ម្សៅ​ល្ង​ ​និង​អង្ករ​ ​បាយ​លាយ​ដោយ​ល្ង​ ​កើតមានឡើង​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​។​
 [​៤២០​]​ ​(​នាង​ក​ច្ចា​នី​ ​បាន​ពោល​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​បាយ​លាយ​ដោយ​ល្ង​ ​ដែល​ខ្ញុំ​ចំអិន​ដោយ​ប្រពៃ​នេះ​ ​មិនមែន​បម្រុង​នឹង​បរិភោគ​ខ្លួនឯង​ទេ​ ​(​ព្រោះថា​)​ ​ធម៌​ស្លាប់​បាត់​ទៅ​ហើយ​ ​ថ្ងៃនេះ​ ​ខ្ញុំ​នឹង​ធ្វើការ​បូជា​ចំពោះ​ធម៌​នោះ​ ​ក្នុង​កណ្តាល​ព្រៃស្មសាន​។​
 [​៤២១​]​ ​(​ព្រះឥន្ទ្រ​ ​ពោល​ថា​)​ ​ម្នាលនាង​ក​ច្ចា​នី​ ​នាង​ចូរ​ពិចារណា​សិន​ ​ហើយ​សឹម​ធ្វើ​នូវ​កិច្ច​ដែល​ត្រូវ​ធ្វើ​ចុះ​ ​អ្នកណា​ប្រាប់​នាង​ថា​ ​ធម៌​ស្លាប់​ទៅ​ហើយ​ ​ព្រះ​សហស្សនេត្ត​ ​គឺ​ព្រះឥន្ទ​ ​មាន​អានុភាព​រក​អ្វី​ថ្លែង​ថ្លឹង​ពុំ​បាន​ ​ជា​បុគ្គល​មានធម៌​ដ៏​ប្រសើរ​ ​មិនដែល​ស្លាប់​ក្នុង​កាលណា​ម្តង​ឡើយ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636868096232441305
ទៅកាន់ទំព័រ៖